វាក្យសព្ទចំនួន១០ពាក្យ ដែលមានពាក់ព័ន្ធនឹងសង្គម ការអប់រំ និងនយោបាយ ដែលឧស្សាហ៍មានក្នុងការប្រឡងTOEFL។ ខេមអ៊ីឌូ សូមដកស្រង់និងលើកជាឧទាហរណ៍ពាក្យចំនួន១០ ជាជំនួយដល់អ្នកសិក្សា ជាពិសេសសម្រាប់អ្នកត្រៀមប្រលង TOEFL។
១) craft
• អត្ថន័យទី១ (n) : a skill, or occupation, especially one requiring the use of the hands
មានន័យថា សប្បកម្ម
• អត្ថន័យទី២ (v) : to make something skillfully មានន័យថា ដែលប្រកបដោយជំនាញ
សទិសន័យទី១: expertise , adeptness ទី២: make , fabricate
Example: Much of the political activity on television news has been crafted by politicians and their public relations advisers. ឧទាហរណ៍នេះមានន័យថា «សកម្មភាពនយោបាយភាគច្រើននៅតាមព័ត៌មានលើទូរទស្សន៍ ត្រូវបានធ្វើយ៉ាងប្រកបដោយជំនាញដោយអ្នកនយោបាយនិងអ្នកប្រឹក្សាយោបល់ទំនាក់ទំនងសាធារណរបស់ពួកគេ។»
២) adept (adj): skillful at doing something មានន័យថា ដែលមានជំនាញ
សទិសន័យ: proficient , versed , dexterous
Example: He must be adept at dealing with politicians, public interest groups, and government agencies. ឧទាហរណ៍នេះមានន័យថា «គាត់ត្រូវតែជំនាញខាងទប់ទល់ដោះស្រាយជាមួយអ្នកនយោបាយ ក្រុមមនុស្សដែលគិតប្រយោជន៍សាធារណជន និងភ្នាក់ងាររាជរដ្ឋាភិបាល។»
៣) enact (v) : to establish by law មានន័យថា បង្កើតឡើង, ស្ថាបនា
សទិសន័យ: pass , decree , legislate
Example: Market regulations are often enacted by corrupt governments for the purpose of benefiting well-connected companies or politicians. ឧទាហរណ៍នេះមានន័យថា «ការគ្រប់គ្រងទៅលើទីផ្សារច្រើនតែត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលដែលពុករលួយក្នុងគោលបំណងដើម្បីផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនដែលមានជាប់ខ្សែស្រឡាយជិតដិតឬអ្នកនយោបាយ។»
៤) eligible (adj): suitable or deserving to be chosen for a job or something else មានន័យថាដែល ដែលស័ក្ដិសម, ដែលមានសិទ្ធិ
សទិសន័យ: suitable , qualified , fit
Example: In the United States, citizens are eligible to vote at the age of eighteen. ឧទាហរណ៍នេះមានន័យថា «នៅសហរដ្ឋអាមេរិក ពលរដ្ឋមានសិទ្ធិក្នុងការបោះឆ្នោតនៅអាយុ១៨ឆ្នាំ។»
៥) conclusive (adj) : leaving no room for doubt or uncertainty មានន័យថា គ្មានមន្ទិល, ដែលច្បាស់លាស់
សទិសន័យ: decisive , convincing , definite
Example: Each circumstance may mean little, but a whole chain of circumstances can be as conclusive as direct evidence. ឧទាហរណ៍នេះមានន័យថា «គ្រប់កាលៈទេសៈទាំងអស់អាចនឹងមានខ្លឹមសារតិចតួច ប៉ុន្តែកាលៈទេសៈទាំងមូលអាចច្បាស់លាស់ដូចទៅនឹងភស្តុតាងដោយផ្ទាល់ដែរ។»
៦) verbal (adj) : relating to or consisting of words មានន័យថា ដែលទាក់ទងនឹងពាក្យ
សទិសន័យ: oral , spoken , vocal
Example: Dreams are commonly made up of both visual and verbal images.
ឧទាហរណ៍នេះមានន័យថា «សុបិនជាទូទៅត្រូវបានផ្សំផ្គុំឡើងដោយទាំងរូបភាពដែលអាចមើលឃើញបាននិងដែលពាក់ព័ន្ធនឹងពាក្យសម្ដី។»
៧) able (adj) : having the necessary knowledge, power, time, and opportunity to do something មានន័យថា ដែលមានសមត្ថភាព, ដែលអាចធ្វើអ្វីៗបាន
សទិសន័យ: capable , competent , talented
Example: The head of an academic department at a university should be not only a distinguished scholar but also an able administrator. ឧទាហរណ៍នេះមានន័យថា «ប្រធាននៃដេប៉ាតឺម៉ង់សិក្សានៅក្នុងសាកលវិទ្យាល័យមួយ គួរតែមិនត្រឹមតែជាបញ្ញវ័ន្តដែលលេចធ្លោមួយរូបនោះទេ ប៉ុន្តែក៏គួរតែជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពមួយរូបផងដែរ។»
៨) adhere to (v) : to stick or remain fixed to something មានន័យថា ជាប់ស្អិត ឬប្រកាន់គោលជំហរ
សទិសន័យ: attach , cleave , stick
Example: The child always adheres to the teacher’s rules. ឧទាហរណ៍នេះមានន័យថា «ក្មេងៗតែងតែប្រកាន់ខ្ជាប់ទៅនឹងច្បាប់ទម្លាប់របស់គ្រូជានិច្ច។»
៩) ban (v) : to forbid something មានន័យថា ហាមឃាត់, ហាមប្រាម
សទិសន័យ: prohibit , bar , outlaw
Example: Some people feel that violent sports like boxing should be banned because they are too dangerous. ឧទាហរណ៍នេះមានន័យថា «មនុស្សមួយចំនួនយល់ឃើញថាកីឡាដែលមានភាពហឹង្សាដូចជាកីឡាប្រដាល់ គួរតែត្រូវបានហាមឃាត់ព្រោះពួកវាពិតជាមានគ្រោះថ្នាក់ណាស់។»
១០) blunt (adj) : having no point or sharp edge; imperceptive មានន័យថា ដែលទាល, ដែលរិល, ដែលមិនស្រួច, ឬដែលខ្វះចក្ខុវិស័យ
សទិសន័យ: dull , worn , abrupt
Example: The victim was apparently struck by a club or some other blunt object.
ឧទាហរណ៍នេះមានន័យថា «ជនរងគ្រោះស្ដែងណាស់ថាត្រូវបានវាយត្រូវដោយដំបងឬវត្ថុដទៃទៀតដែលមិនមានមុខស្រួច។»

