ជំងឺគេងមិនលក់(Insomnia)

D
dracula
ជំងឺគេងមិនលក់(Insomnia)
គឺជាប្រភេទមួយនៃជំងឺបញ្ហាដំណេកដែលជួបញឹកញាប់ជាងគេ បើយោងតាមសមាគមចិត្តសាស្ត្រអាមេរិក
..
បុគ្គលដែលមានការបញ្ហគេងមិនលក់ដែលមានរួមបញ្ចូលដូចជា
▫️ មិនងងុយគេង
▫️ គេងមិនស្កប់​ ភ្ញាក់ញឹកញាប់
▫️ គេងបានតិច ឆាប់ភ្ញាក់
▫️ ងើបពីគេងអស់កំលាំង រឺហត់ៗ
វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យរោគសញ្ញានៃការគេងមិនលក់ទៅតាមលក្ខណៈវិនិច្ឆ័យទាំងពីរនេះ៖
🪴 ការលំបាកក្នុងការគេងកើតឡើងយ៉ាងហោចណាស់ 3 យប់ក្នុងមួយសប្តាហ៍ហើយយ៉ាងតិច ៣ ខែ
🪴 ការលំបាកក្នុងការគេងបង្កើតភាពធុញថប់ឬការលំបាកក្នុងការបំពេញមុខងារជីវិតប្រចាំថ្ងៃ។
🟩 មូលហេតុនៃជំងឺគេងមិនលក់
អាស្រ័យលើប្រភេទនៃការគេងមិនលក់ដែលអ្នកជួបប្រទះ
ការគេងមិនលក់រយៈពេលខ្លី ឬការគេងមិនលក់ស្រួចស្រាលអាចបណ្តាលមកពីកត្តាមួយចំនួនរួមមាន៖
▫️ ស្ត្រេស
▫️ តានតឹងអារម្មណ៍ឬតក់ស្លុត
▫️ ផ្លាស់ប្តូរទម្លាប់គេងរឺកន្លែងដូចជាគេងក្នុងសណ្ឋាគារឬផ្ទះថ្មី
▫️ ឈឺចាប់រាងកាយ
▫️ Jet lag (ធ្វើដំណើរឆ្លងប្រទេសរឺខុសម៉ោង)
▫️ ប្រើប្រាស់ថ្នាំមួយចំនួន
..
ការគេងមិនលក់រ៉ាំរ៉ៃមានរយៈពេលយ៉ាងហោចណាស់ ៣ ខែ
ដែលចែកចេញជាពីរ៖
+ Primary Insomnia
✅ ការគេងមិនលក់ដោយមិនដឹងមូលហេតុ (សុខៗក៍គេងមិនលក់)
+ Secondary insomnia
✅ ការគេងមិនលក់ដែលកើតឡើងជាមួយនឹងជំងឺមួយផ្សេងទៀតដែលអាចរួមមានៈ
🔸 ស្ថានភាពសុខភាពដែលធ្វើឱ្យពិបាកគេងដូចជាឈឺសន្លាក់ឬឈឺខ្នង
🔸 បញ្ហាផ្លូវចិត្តដូចជាការថប់បារម្ភឬការធ្លាក់ទឹកចិត្ត
🔸 ការប្រើប្រាស់សារធាតញៀនរឺគ្រឿស្រវឹង
🔸 ជំងឺស្ទះដង្ហើម
🔸 ជំងឺទឹកនោមផ្អែម
🌱 កត្តាប្រឈមដែលងាយឲកើតជំងឺគេងមិនលក់៖
ការគេងមិនលក់អាចកើតឡើងនៅគ្រប់អាយុហើយប៉ះពាល់ដល់ស្ត្រីជាងបុរស។

Comments