អានសៀវភៅជារឿងល្អក៏ប៉ុន្តែក៏ត្រូវជ្រេីសរេីសសៀវភៅដែលល្អនឹងសាកសមផងដែរទេីបប្រសេីរ ។ ខាងក្រោមនេះខ្ញុំសូមនែនាំសៀវភៅល្បីទូទាំងពិភពលោកមួយចំនួនដែលទាក់ទងទៅនឹងការអភិវឌ្ឍន៍ខ្លួនឯងដែលអ្នកទាំងអស់គ្នាគួរអាន។
1/ Rich Dad Poor Dad
សៀវភៅមួយនេះអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺហេីយដែលមានឈ្មោះជាភាសាខ្មែរថា ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ដែលសៀវភៅនេះផងដែរគេនិយាយអំពី Financial Education គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលសាកសមបំផុតសម្រាប់អ្នកដែលចង់អភិវឌ្ឍន៍ចំណេះដឹងខាងផ្នែកមួយនេះ។
Download: https://www.pdfdrive.com/rich-dad-poor-dad-d136494023.html
2/ The 7 Habits of Highly Effective People by Stephen. R. Covey
សៀវភៅមួយនេះនិពន្ធដោយលោក Stephen.R. Covey ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោកហេីយសៀវភៅនេះផងដែរ គឺគេចង់និយាយអំពីទម្លាប់ទាំង៧យ៉ាងដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅមនុស្សយេីង។
Download: https://www.pdfdrive.com/the-7-habits-of-highly-effective-people-by-s-covey-d60345536.html
3/ Atomic Habits
សៀវភៅមួយនេះក៏ទទួលបានការគាំទ្រជាច្រេីនផងដែរចំណងជេីងមានអត្ថន័យស្រដៀងនឹងនឹងសៀវភៅទី២ដែរក៏ប៉ុន្តែអត្ថន័យខាងក្នុងគឺមានលក្ខណខុសៗគ្នាច្រេីនគួរសមដែល ដែលសៀវភៅនេះផងដែលគឺសង្គត់ធ្ងន់ទៅលេីការអភិវឌ្ឍន៍ទម្លាប់របស់យេីងឲ្យកាន់តែប្រសេីរឡេីង។
4/ How to win friends and influence people
សៀវភៅមួយនេះក៏មានការគាំទ្រមិនចាញ់សៀវភៅទាំង៣ខាងលេីនោះដែរ ហេីយសៀវភៅមួយនេះមានន័យជាភាសាខ្មែរថា របៀបឈ្នះមិត្តភក្តិនឹងមានឥទ្ធិពលទៅលេីមនុស្ស បេីបកប្រែចឹងឆ្គងប៉ុន្តែអត្ថន័យពិតរបស់សៀវភៅនេះគឺចង់បណ្តុះនូវចំណេះដឹងផ្នែកដឹងនាំមកលេីយេីង ធ្វេីយ៉ាងណាមានយេីងមានឥទ្ធិពលទៅលេីមនុស្សផ្សេងៗបាន។
Download: https://www.pdfdrive.com/how-to-win-friends-and-influence-people-d176018081.html
5/Ikigai : The Japanese secret to a long life and happy life
ដូចដែលបានឃេីញលេីចំណងជេីងអុីចឹងថាសៀវភៅនេះគេនិយាយអំពីអ្វី សៀវភៅនេះជាសៀវភៅបែប Mind book ដែលចង់អភិវឌ្ឍន៍ផ្លូវចិត្តដល់អ្នកអានគ្រប់រូបដែលមានរូបមន្តបានមកពីជនជាតិជប៉ុនតែម្តង។
Download: https://www.pdfdrive.com/ikigai-the-japanese-secret-to-a-long-and-happy-life-d195091541.html
អរគុណសម្រាប់ការអានអត្ថបទមួយនេះសង្ឃឹមថាអត្ថបទនេះនឹងបានជួយអ្នកទាំងអស់គ្នាឲ្យស្វែងរកសៀភៅដែលសាកសមមួយមកអានបាន។


