ជំងឺចាញ់ច្រាបគេ(Social Anxiety Disorder)

D
dracula
វាជារឿងធម្មតាទេដែលមានការព្រួយបារម្ភ រឺភ័យជាដើមនៅក្នុងស្ថានភាពណាមួយក្នុងសង្គម។
ឧទាហរណ៍៖ ការណាត់ជួបលើកដំបូង ឬការធ្វើបទបង្ហាញ ផ្សេងៗ ដែលយើងនឹងមានអារម្មណ៍ភ័យ បារម្ភភឺតពោះជាដើម។ ប៉ុន្តែនៅក្នុងជំងឺចាញ់ច្រាបគេ(Social Anxiety Disorder) ដែលហៅថាការភ័យខ្លាចសង្គម ដូចជាការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ បណ្តាលឱ្យមានការថប់បារម្ភនិងអារម្មណ៍អៀនខ្មាស់ដោយសារតែអ្នកខ្លាចត្រូវបានអ្នកដទៃវាយតម្លៃឬវិនិច្ឆ័យអវិជ្ជមានជាដើម។
ជំងឺចាញ់ច្រាបគេ(Social Anxiety Disorder) ភាពភ័យខ្លាចនិងការថប់បារម្ភនាំឱ្យមានការព្យាយាមគេចវេស ហើយដកខ្លួនចេញពីសកម្មភាពទាំងឡាយនោះ។ ភាពតានតឹងធ្ងន់ធ្ងរអាចជះឥទ្ធិពលដល់ទំនាក់ទំនងការងារប្រចាំថ្ងៃ ការរៀនសូត្រឬសកម្មភាពផ្សេងៗទៀត។
 
💡រោគសញ្ញា
រោគសញ្ញាផ្នែកអារម្មណ៍និងអាកប្បកិរិយាអាចរួមមាន៖
😕ការភ័យខ្លាចការវាយតម្លៃអវិជ្ជមានពីមនុស្សជំវិញខ្លួន
🥴ព្រួយបារម្ភខ្លាំងទៅលើការទំនាក់ទំនងណាមួយ
😟បារម្ភពីភាពអាម៉ាស់ឬធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ
🧐តែងតែវិភាគឡើងវិញនៅគុណវិបត្តិរបស់ខ្លួនបន្ទាប់ពី
ព្រឹត្តិការណ៏បានបញ្ចប់
🤯អារម្មណ៍អន្ទះសារ
😖និយាយញ័រមាត់ រឺមិនហ៊ានមើលមុខគេចំ
🫀🫁រោគសញ្ញារាងកាយ
🥵មុខក្រហម
💗ចង្វាក់បេះដូងលោតញាប់
👋ញ័រដៃ ជើង
💦បែកញើស
🤢ឈឺក្រពះឬចង្អោរ
😤ពិបាកដកដង្ហើម
😵វិលមុខឬព្រឺក្បាល
😑មានអារម្មណ៍ថាគំនិតរបស់អ្នកបានបាត់បង់ហើយ
😩តានតឹងសាច់ដុំ
💨ព្យាយាមគេចចេញពីស្ថានភាពសង្គម ប្រចាំថ្ងៃដូចជា ៖
👥ការប្រាស្រ័យទាក់ទងជាមួយមនុស្សឬមនុស្សថ្មីដែលមិនធ្លាប់ស្គាល់
🏃‍♂️ចូលរួមពិធីជប់លៀងឬការជួបជុំសង្គមទៅធ្វើការឬទៅសាលារៀន
👫ការណាត់ជួប
👨‍⚖️👩‍⚖️👨‍🎓👩‍🎓👩‍⚕️🧑‍🎓ចូលបន្ទប់ដែលមនុស្សច្រើន
🍱ញ៉ាំអីនៅមុខអ្នកដទៃ
💩ការប្រើប្រាស់បន្ទប់ទឹកសាធារណៈជាដើម
 
ជំងឺចាញ់ច្រាបគេ(Social Anxiety Disorder)អាចជាស្ថានភាពសុខភាពផ្លូវចិត្តរ៉ាំរ៉ៃប៉ុន្តែ ការរៀនពីរបៀបដោះស្រាយ ការព្យាបាលបែបចិត្តសាស្ត្រនិងការប្រើថ្នាំអាចជួយអ្នកឱ្យមានទំនុកចិត្តនិងបង្កើនសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ និងជាសះស្បើយពីជំងឺផ្លូវចិត្តមួយនេះ។

Comments