- ភាពខុសគ្នាទី១៖
“Will” ប្រើសម្រាប់ការសម្រេចចិត្តភ្លាមៗពេលដែលកំពុងតែនិយាយ។
ឧទាហរណ៍៖ (ស្ថានភាពទី១) កង់របស់ធីតាបែក ហើយនាងក៏ប្រាប់ទៅប៉ារបស់នាង។
Thida: My bike has a flat tire. Can you fix it for me?
Dad: Sorry, I am busy now. I will do it tomorrow.
(ស្ថានភាពទី២) បូរ៉ាកំពុងតែចម្អិនអាហារនៅពេលដែលគាត់ថាដឹងអត់មានអំបិលសោះ។
Bora: Bory, we don’t have any salt.
Bory: Oh, we don’t? I will get some from the shop. (She decides at the time of speaking.)
- “Be going to” ប្រើសម្រាប់ការសម្រេចចិត្តរួចរាល់ហើយថានឹងធ្វើអ្វីមួយ។
ឧទាហរណ៍៖ (ស្ថានភាពទី១) ម្ដាយរបស់ធីតានិយាយទៅកាន់ប្ដីរបស់នាង។
Mom: Can you fix Thida’s bike? It has a flat tire.
Dad: Yes. I know. She told me. I am going to fix it tomorrow.
(ស្ថានភាពទី២) មុនពេលដែលបូរីចេញក្រៅ នាងនិយាយទៅកាន់ដាវីត។
Bory: I am going to get some salt from the shop. (she has already decided)
Can I get you anything, David?
- ភាពខុសគ្នាទី២៖
“Will” ប្រើនៅពេលដែលយើងចង់ទស្សទាយពីអនាគតថាតើនឹងមានអ្វីកើតឡើង ប៉ុន្តែយើងគ្មានអ្វីមកបញ្ជាក់នោះទេ។
ឧទាហរណ៍៖
- San will probably arrive at 8 o’clock. (We just guess.)
- I think Jin will like the gift you bought for him.
“Be going to” ប្រើនៅពេលដែលមានអ្វីមួយនៅពេលបច្ចុប្បន្នកាលដែលបង្ហាញពីអ្វីនឹងកើតឡើងនៅអនាគតកាល (ជាពិសេសអនាគតឆាប់ៗ)។ អ្នកដែលនិយាយមានអារម្មណ៏ច្បាស់ពីអ្វីដែលនឹងកើតឡើងដោយសារតែស្ថានភាពបច្ចុប្បន្ន។
ឧទាហរណ៍៖
- Look at those black clouds. It is going to rain. (the clouds are there now)
- I feel terrible. I think I am going to be ill. (I feel terrible now.)

