តេីគួរប្រេីកញ្ចប់ថវិការពេលមានអាសន្ន (Emergency Fund) របស់អ្នកនៅពេលណា?

D
dracula
Emergency Fund ចាត់ទុកជាកញ្ចប់ប្រាក់សន្សំមួយដែលទុកសម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុណាមួយនាពេលអនាគតដែលយើងមិនអាចដឹងមុន។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុបានមួយកម្រិតផងដែរ។ ប៉ុន្តែ មិនមែនរាល់ចំណាយដែលអ្នកត្រូវធ្វើសុទ្ធសឹងតែត្រូវប្រើប្រាស់ EmergencyFundទាំងអស់នោះទេ។ដូច្នេះអ្នកត្រូវបែងចែកឱ្យច្បាស់រវាងចំណាយទូទៅដែលអ្នកមាន និងចំណាយក្នុងករណីបន្ទាន់ណាមួយ។ខាងក្រោមនេះជាចំណុចខ្លះៗដែលអាចជួយឱ្យអ្នកដឹងពីអ្វីដែលគួរប្រើឬមិនគួរប្រើចំពោះEmergency Fund របស់អ្នក ,ត្រូវដឹងថាចំណាយអ្វីខ្លះដែលមិនគួរប្រើប្រាស់ Emergency Fund:
 
• មិនគួរប្រើលើការចំណាយតាមកំណត់របស់អ្នក៖ ទាំងនេះរួមមាន ថ្លៃម្ហូបអាហារ ថ្លៃទឹក-ភ្លើងជាដើម ដែលអ្នកត្រូវចំណាយជាប្រចាំខែ ឬថ្ងៃ ពីព្រោះអ្នកគួរមានកញ្ចប់ថវិកាផ្សេងទៀតសម្រាប់ការចំណាយទាំងនេះ។
 
• មិនគួរប្រើលើការចំណាយមិនចាំបាច់៖ មុនពេលដែលប្រើប្រាស់ Emergency Fund អ្នកត្រូវគិតថាវាចាំបាច់ ឬសាកសមក្នុងការចំណាយដែរឬទេ។ ការចំណាយលើការប្តូរទូរស័ព្ទ ទិញខោអាវញឹកញាប់ ឬការដើរលេងនានា មិនគួរប្រើប្រាស់ Emergency Fund នោះទេ។
 
• មិនគួរប្រើលើគោលដៅហិរញ្ញវត្ថុ៖ ពេលខ្លះអ្នកប្រហែលជាគិតថា Emergency Fund គឹត្រូវបានប្រើប្រាស់ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក (អាចជាការបង់រំលោះឡាន ផ្ទះ ឬប្រើជាដើមទុនអាជីវកម្មនានា) ប៉ុន្តែការពិតគឺមិនមែនបែបនេះទេ។ ជាក់ស្តែង Emergency Fund គឺសម្រាប់ប្រើប្រាស់ដើម្បីការពារអ្នកពីបញ្ហាហិរញ្ញវត្ថុ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់វាទៅលើគោលដៅហិរញ្ញវត្ថុផ្សេង នោះអ្នកនឹងមិនមានប្រាក់នៅសល់ក្នុងករណីមានបញ្ហាណាមួយកើតឡើងនោះទេ។
 
ចំណាយដែលគួរប្រើប្រាស់ Emergency Fund៖
• ការចំណាយក្នុងការរស់នៅបន្ទាប់ពីបាត់បង់ការងារ ឬកាត់ប្រាក់ខែ
 
• ការជួសជុលសម្ភារៈប្រើប្រាស់នានានៅក្នុងផ្ទះ
 
• គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ
 
• ការចំណាយលើផ្នែកវេជ្ជសាស្រ្តនានា ក្នុងករណីមានជំងឺឈឺថ្កាត់ណាមួយមិនបានដឹងមុន

Comments