ការបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៣>>
ក្រសួងអប់រំ វប្បធម៌ វិទ្យាសាស្ត្រកីឡា និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុនផ្តល់អាហារូបករណ៍ ៤ ប្រភេទសម្រាប់និស្សិតថ្នាក់ក្រោយឧត្តមសិក្សា និស្សិតថ្នាក់ឧត្តមសិក្សា និស្សិតថ្នាក់មធ្យមសិក្សាបច្ចេកទេស និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ។
ស្ថានទូតជប៉ុនមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ការដាក់ពាក្យសុំអាហារូបករណ៍ MEXT ក្នុងឆ្នាំសិក្សា ២០២៣ សម្រាប់និស្សិតកម្ពុជាចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ សូមមើលតំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានលម្អិត។
1/ តេីអាហារូបណ MEXT នេះគឺជាអ្វី?
អាហារូបករណ៍ MEXT គឺជាអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតសម្រាប់ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន (MEXT)។ បច្ចុប្បន្ន MEXT ផ្តល់អាហារូបករណ៍ 4 ប្រភេទសម្រាប់និស្សិតស្រាវជ្រាវ និស្សិតថ្នាក់បរិញ្ញាបត្រ និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យា និងនិស្សិតមហាវិទ្យាល័យបណ្តុះបណ្តាលឯកទេស។
2/ តេីអាហារូបណ៍នេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?
អាហារូបករណ៍ MEXT ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមដល់បេក្ខជនដែលទទួលបានជោគជ័យ:
-ប្រាក់ឧបត្ថម្ភ៖ ពី 117,000 យ៉េនក្នុងមួយខែសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យា និងនិស្សិតមហាវិទ្យាល័យបណ្តុះបណ្តាលឯកទេស និងពី 143,000 យ៉េនក្នុងមួយខែសម្រាប់និស្សិតស្រាវជ្រាវ។
-ថ្លៃសិក្សា៖ តម្លៃសម្រាប់ការប្រឡងចូល បរិញ្ញាបត្រ និងថ្លៃសិក្សានៅសាលាដែលបានកំណត់នឹងត្រូវបង់ដោយ MEXT,
-ការចំណាយលើការធ្វើដំណើរ៖ ការដឹកជញ្ជូនទៅ/ពីប្រទេសជប៉ុន។
ប្រភេទអាហារូបណ៍

