តើស្វែងរកឯកសារវិទ្យាសាស្រ្តមកអាននៅទីណា?
វិធីទី១ ប្រើប្រាស់សមត្ថភាពខ្លួនឯងរកតាម Google ឬ Online
វិធីទី២ បើចង់បានឯកសារវិទ្យាសាស្រ្តត្រូវរកនៅ Google Scholar មិនមែនគ្រាន់តែ Googleនោះឡើយ
វិធីទី៣ ប្រសិនបើយើងជានិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ សាកសួរបទពិសោធន៍ពីគ្រូ ថាទៅរកនៅកន្លែងណាខ្លះ
វិធីទី៤ ស្វែងរកនៅលើគេហទំព័រ Open Access ដែលគេអនុញ្ញាតិអោយយើងចូលមើលដោយមិនអស់លុយ ដូចជា Google Scholar, MDPI និង គេហទំព័រជាច្រើនទៀត
វិធីទី៥ គេទំព័រ Research Gate អាចអោយយើងស្នើសុំឯកសារ PDF ពីអ្នកវិទ្យាសាស្រ្តដែលបានបោះពុម្ពផ្សាយ មានន័យថា រៀនផ្ញើសារទៅកាន់អ្នកវិទ្យាសាស្រ្តនានា ហើយសុំឯកសារគេមកអាន
វិធីទី៦ ស្វែងរកបណ្តាញ មិត្តភក្តិ គ្រូ សាលាដៃគូ អោយជួយទាញយកឯកសារវិទ្យាសាស្រ្តមកអោយយើង ទៅតាមគេហទំព័របង់លុយទាំងឡាយ
វិធីទី៧ ចំណាយលុយបង់លុយអោយគេ ទិញឯកសារវិទ្យាសាស្រ្តមកអាន
វិធីទី៨ ដើរជាមួយអ្នកវិទ្យាសាស្រ្តអោយច្រើន ព្រោះអ្នកវិទ្យាសាស្រ្ត មានផ្លូវរាប់មិនអស់នោះទេ

