ចលនារបស់ប៉ោលគឺគេហៅថា ចលនាអាក់ម៉ូនិច (Simple Harmonic) ហេីយយេីងសិក្សាពីចលនាវានោះគឺចង់ដេីម្បីរកសមីការឌីផេរ៉ង់ស្យែល ដែលបង្ហាញពីចលនារបស់ប៉ោលនេះ។ មានន័យថាបន្ទាប់ពីសិក្សារួចយេីង អាចរកសមីការទូទៅនៃចលនាប៉ោលនេះហេីយយេីងចង់រកទីតាំងរបស់ប៉ោលនេះនៅខណៈពេលណាមួយក៏បាន។
ឥឡូវយេីងមកក្រឡេកមេីលប៉ោលខាងលេីផ្ជួរជាប់នៅនឹងមួយកន្លែងដោយខ្សែមានប្រវែង L ហេីយម៉ាស់ខ្សែអាចចោលបានហេីយកូនបាល់តូចនោះមានម៉ាស់ m ចងផ្ជាប់ធៀបនឹងអក្ស័ឈបានមុំ θ។
Solution
តាមច្បាប់ទី2ញ៉ូតុនគេបាន:
ΣF=ma
( នៅក្នុងនេះកម្លាំងមានតែ2 ប៉ុណ្ណោះគឺ ទម្ងន់របស់កូនបាល់W=mg , T ទំនឹងខ្សែ , ប៉ុន្តែ mg ត្រូវបំបែកជាកម្លាំង2 កែងគ្នាបាន mgsin(θ)នឹង mgcos(θ) ហេីយmgcos(θ) គឺសម្រួលជាមួយ T ចុងក្រោយនៅសល់តែmgsin(θ)=ma)
(ក្នុងករណីនេះយេីងសិក្សាក្នុងមុំតូចមានន័យថា θមានតម្លែប្រហែលពី 0⁰ទៅ30⁰ ហេីយនៅពេលθមានតម្លៃតូចបែបនេះនោះតម្លៃ sin(θ)≈θ)

