ការជួយសង្រ្គោះដ៏ទាន់ពេលបំផុតមួយ

D
dracula

រូបភាពដ៏ល្បីនេះត្រូវបានគេដាក់ឈ្មោះថា "The Kiss of Life" "ការថើបសង្គ្រោះជីវិត"។
កាលពីឆ្នាំ 1967 មានបុរសម្នាក់ឈ្មោះថា Randall Champion ធ្វើការជាជាងតខ្សែភ្លើង។ ថ្ងៃមួយ គាត់បានឡើងទៅតខ្សែភ្លើងលើបង្គោលអគ្គីសនីមួយ ជាមួយអ្នករួមការងាររបស់គាត់ម្នាក់ឈ្មោះ J.D. Thompson។ ពេលនោះ ក៏មានរឿងចៃដន្យមួយកើតឡើង ដោយ Champion បានប៉ះខ្សែភ្លើងមួយដែលមានតង់ស្យុងខ្ពស់បណ្ដាលឱ្យគាត់ឆក់ ហើយគាំងបេះដូង។ រំពេចនោះ J.D Thompson ដែលជាជំនួយការនៅខាងក្រោម ក៏បានធ្វើការសង្គ្រោះ Champion ដោយប្រើមាត់ទល់នឹងមាត់ដើម្បីផ្លុំខ្យល់ ធ្វើចង្វាក់បេះដូងរហូតទាល់តែគ្រូពេទ្យជំនួយមកដល់។ ដោយសារការសង្រ្គោះទាន់េពលរបស់ Thompson ជួយឱ្យ Randall Champion រួចផុតពីសេចក្តីស្លាប់នៅគ្រានោះ។

: Photo by Rocco Morabito.

Comments