ភាពចម្រូងចម្រាស់គ្នារវាង ETH Holder & ETH Miner

D
dracula

ភាពចម្រូងចម្រាស់គ្នារវាង ETH Holder & ETH Miner
តើនឹងមានអ្វីកើតឡើងបន្ទាប់ពី ETH upgrade ពី POW ទៅ POS?
Bitcoin Algorithm គឺវា Automatic កាត់បន្ថយ Reward ពាក់កណ្តាលពី Bitcoin Miner រៀងរាល់ 2 3 ឆ្នាំម្តង កាលដែលធ្វើបែបនេះធ្វើឲ Bitcoin មាន Deflationary Pressure​ ហើយក៏បានកាត់បន្ថយសំពាធការចាក់លក់ពីអ្នក miner ពីព្រោះដោយសារតែ Supply នៅលើទីផ្សារកាន់តែតិចទៅៗ។
ចំណែក ETH វិញមាន Selling Pressure ពី Miner នៅពេលដែល ETH កំពុងតែស្ថិតនៅជា Smart Contract Proof of Work
 នៅឆ្នាំ2017 ក្នុង 1 Block= 5ETH (mining reward គេគិតជា Block)
 2017-2019 ក្នុង 1 Block= 3ETH (មានការផ្លាស់ប្តូរដោយ Software EIP-649)
 2019-បច្ចុប្បន្ន ក្នុង 1 Block=2ETH (មានការផ្លាស់ប្តូរដោយ Software EIP-1234)
 ថ្មីៗនេះប្រហែល 6500 block គឺត្រូវបានបង្កើតថ្មីជារៀងរាល់ថ្ងៃប្រហែល 13k ETH≈23.4 លានដុល្លារត្រូវបានចំណាយទៅ Miner ដើម្បី Secure Network បើគិតជាឆ្នាំគឺកើន Supply ​4.3% ។
​    ហេតុផលសំខាន់មួយដែលធ្វើឲមានអ្នក Miner ច្រើនមូលហេតុគឺ Blockchain Smart Contract មួយនោះ​​   បានផ្តល់ reward ទៅអ្នក Miner ច្រើនធ្វើឲមានអ្នក Miner ចាប់អារម្មណ៍មក Mine Blockchain នោះជាក់ស្តែងគឺ ETH កាលណាមានអ្នក Miner កាន់តែច្រើន Network មួយនោះកាន់តែសុវត្ថិភាព។ ប៉ុន្តែក្រៅពីសុវត្ថិភាព Miner គឺពួកគេចាក់លក់ ETH ដើម្បីបង់ថ្លៃអគ្គិសនី ថ្លៃថែទាំ ថ្លៃ Software ។ល។ ប៉ុន្តែពេលធ្វើការទូទាត់ទៅគឺ ETH Miner នៅតែចំណេញទោះបីជាតម្លៃនៃ ETH ឡើង ឬ ធ្លាក់ក៏ដោយ ដែលជាហេតុធ្វើឲ ETH Smart Contract មួយនេះតម្លៃឡើងមិនសូវខ្លាំង។ 
 ខណះពេលដែល ETH Holder ចង់ឲតម្លៃនៃ ETH Project មួយនេះកើនឡើង។នៅពេលលដែល ETH បាន Upgrade ទៅជា Proof of Stake នោះ Smart Contract មួយនេះមិនអាចប្រើ GPU ធ្វើការ Mine បានទៀតទេហើយ ​Reward គឺបានទៅលើ Validator ដើម្បីឲពួកគេជាអ្នក Secure Network ម្តង ហើយការប្រើប្រាស់ថាមពលគឺកាត់បន្ថយបានដល់ទៅ 99.95% ដោយសារតែ Validator ប្រើប្រាស់ថាមពលតិចដូចនេះ Network គឺចំណាយ Reward តិចជាងមុនក្នុង 1 Block ដែលកាលពីមុនចំណាយ 15k ETH/ថ្ងៃ ចុះមកត្រឹមតែ 1.5k ETH/ថ្ងៃ គិតជាភាគរយ 4.3%​ ចុះមក 0.4% ចំណែកឯសំពាធពីការចាក់លក់ពី Miner គឺថយ 10​ ដង។
Ex: ប្រសិនបើមាន 20 លានដុល្លាត្រូវចាក់លក់ជារៀងរាល់ថ្ងៃត្រូវបានកាត់បន្ថយមកត្រឹម 2លានដុល្លា 
ជាទូទៅនៅពេលដែល ETH មាននៅក្នុងទីផ្សារថយចុះ ធ្វើឲតម្លៃកើនឡើង។
 អ្វីដែលពិសេសនោះគឺ ETH បានប្រើ Software EIP-1559 ដែលការ Update នោះធ្វើការ Burn រាល់ Transaction Gas fee ដែលប្រតិបត្តិការនៅលើ ETH ដែលការ Burn Supply នោះគឺ Burn Supply ជារៀងរហូតនាំឲ Supply ធ្លាក់ចុះ តម្លៃមានការកើនឡើង។ EIP-1559 ត្រូវបានដំណើរដោយ London Hard Fork នៅខែសីហា ឆ្នាំ 2021។
សរុបជារួមមកតាមការបកស្រាយខាងលើយើងឃើញថាអ្នក Miner ចង់ឲ ETH នៅ Proof of Work ដើម្បីឲពួកគេរកចំណូលតាមរយះការ Mining ចំណែកឯ​អ្នក ETH Holder ចង់បាន​ Proof of Stake ព្រោះដោយសារតែអ្នក Miner ចាក់លក់ធ្វើឲតម្លៃមិនសូវឡើងប៉ុន្តែ Admin គិតថាអ្នក ETH Miner បន្ទាប់ពីពួកគេ Mine​ ដោយការប្រើ Hardware GPU ហើយគឺមានអ្នកខ្លះចាក់លក់ អ្នកខ្លះទៀតគឺគាត់ Hold Long Term ដូចអ្នក Holder ដែរ។

Comments