ក្នុងឆ្នាំ 2015 អ្នកបុរាណវិទូ បានរាយការណ៍ថាពួកគេបានរកឃើញ ទឹកឃ្មុំ ដែលមានអាយុប្រមាណ 3,000 ឆ្នាំខណៈពេលកំពុងជីកផ្នូរ នៅប្រទេសអេហ្ស៊ីប ហើយទឹកឃ្មុំនោះនៅតែអាចបរិភោគបានយ៉ាងល្អឥតខ្ចោះផងដែរ។
ទឹកឃ្មុំធម្មជាតិ គឺជាស្ករដែលស្ថិតក្នុងទម្រង់ផ្សេង ខុសពីស្ករសធម្មតា។ ទឹកឃ្មុំ មានលក្ខណៈពិសេស ដោយសារវាជា hygroscopic- ដែលងាយស្រួលស្រូបយកសំណើមជុំវិញ
និងងាយស្ងួត ដែលធ្វើអោយ ទម្រង់របស់ ទឹកឃ្មុំ មានជាតិទឹកតិច,សំណើមទាបខ្លាំងបំផុត។ នៅក្នុង បរិស្ថានសំណើមទាបបែបនេះ បាក់តេរី ឬអតិសុខុមប្រាណ តិចតួចណាស់អាចរស់បាន ស្របពេលដែលទឹកឃ្មុំក៏មានផ្ទុក អ៊ីដ្រូសែនពែអុកស៊ីតតិចតួច ដែលជួយរារាំងការលូតលាស់របស់អតិសុខុមប្រាណ នេះជាមូលហេតុធ្វើអោយ ទឹកឃ្មុំ មិនអាចខូចឬផ្អូម បានឡើយ។

