«ខ្ញុំគិតថា អ្នកធ្វើវីដេអូបរិភោគសាច់សត្វព្រៃគាត់ដឹងថា ជារឿងខុស។ ប៉ុន្ដែគាត់នៅតែមើលរំលង ព្រោះគិតពីចំណូលរកបានសំខាន់ជាង។ ខ្ញុំមានគម្រោងហើយថា នឹងចេញវីដេអូពីបញ្ហានេះ ទាំងនៅលើបណ្ដាញសង្គម និងនៅលើYouTubeរបស់ខ្ញុំដើម្បីដាស់ស្មារតីដល់អ្នករកចំណូលពីការធ្វើវីដេអូថា តើក្នុងនាមជាអ្នកបង្កើតមាតិការបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយ គួរធ្វើអ្វី និងមិនគួរធ្វើអ្វី»។ នេះជាការលើកឡើងរបស់ លោក វាសនា។
ក្នុងនាមលោកជាអ្នកបង្កើតវីដេអូអប់រំ និងលើកទឹកចិត្តសម្រាប់អ្នកធ្វើYouTube នៅកម្ពុជា លោក វាសនាដាច់ខាតមិនគាំទ្រ ឱ្យអ្នកបង្កើតមាតិការលើប្រព័ន្ធផ្សព្វផ្សាយបង្ហាញវីដេអូទាក់ទងការបរិភោគសាច់សត្វព្រៃឡើយ។ ក្រៅពីនេះអ្នកផលិតវីដេអូទាក់ទងប្រវត្តិសាស្ត្រ ដែលមិនមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ រួមជាមួយការធ្វើវីដេអូលក្ខណៈលេងសើច ដែលគេតែនិយាយថា ( Prank ) ជ្រុលហួសហេតុ ក៏លោកមិនលើកទឹកចិត្តដូចគ្នា៕

