និទានធម្មៈ !

G

និទានធម្មៈ !
ថ្ងៃមួយរាជបុត្រទាំង៣០អង្គរបស់ស្តេចបសេនទិកោសលបាននាំធីតាជាគូកំណាន់ចិត្តទៅលេងមាត់ទឹកស្ទឹង ពួកនាងៗថាឲ្យរាជបុត្រទាំងឡាយចុះក្រសាលមុនទៅ ពួកនាងនឹងផ្លាស់ខោអាវហើយចុះលេងតាមក្រោយ ។ វេលាដែលរាជបុត្រកំពុងតែសប្បាយហឬទ័យពួកនាងៗបាននាំគ្នាលួចយកភ័ស្តារនិងគ្រឿងអលង្ការរបស់ពួករាជបុត្ររត់ទៅបាត់អស់ទៅ ។ ពួករាជបុត្រនាំគ្នារត់រកពួកនាងពេញក្នុងព្រៃទើបបានទៅជួបព្រះដ៏មានព្រះភាគ ក៏ក្រាបទូលសួររកក្រែងព្រះអង្គបានឃើញ។ ព្រះពុទ្ធត្រាស់តបថា គេលួចតែខោអាវនិងគ្រឿងអលង្ការ តែរាជបុត្រទាំងឡាយនាំគ្នាលួចខ្លួនឯងដោយមិនដឹងខ្លួន ចូរស្វែងរកខ្លួនឯងវិញទៅប្រសើរជាងខំស្វែងរកអ្នកដទៃ ! ។ រាជបុត្រទាំងនោះសុទ្ធតែបុណ្យលោកគ្រប់ លោកពិចារណាឃើញថា អាត្មាអញលួចពេលវេលា លួចអាយុជីវិតខ្លួនឯង រវល់តែប្រព្រឹត្តិអំពើពាលាអត់ប្រយោជន៍ រស់នៅមិនដឹងពេលស្លាប់ ...ពួកលោកបានថ្វាយបង្គំព្រះពុទ្ធសុំចូលបួសអស់ទៅ ។ ថ្ងៃក្រោយមកក្រោយពីពួកលោកបានសម្រេចមគ្គផលហើយក៏ធ្វើដំណើរមកថ្វាយបង្គំព្រះដ៏មានព្រះភាគ តែត្រូវទទឹកទឹកភ្លៀងនៅតាមផ្លូវ ទើបព្រះពុទ្ធអនុញ្ញាត្តិឲ្យមានបុណ្យកឋិនបានកើតឡើង ។ កឋ ប្រែថាវាចា ឬ សំពត់ កឋិនប្រែថាការឲ្យដោយវាចា យើងវេរតែមាត់ដោយមិនចាំបាច់ហុចផ្ទាល់ដៃនោះទេ អ្នកធ្វើតំបូងគេនៅក្នុងពុទ្ធសាសនាក៏គឺជាស្តេចបសេនទិកោសលនេះឯង ។

Comments