កុំបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន

G

កុំបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន ត្រូវចំណាយពេលធ្វើឲ្យគេមានជំនឿចិត្តមកលើខ្លួនដោយគ្មានការបោកប្រាស់ ព្រោះក្តីស្មោះត្រង់និងក្តីមេត្តាករុណា គឺជាបាតគ្រឹះនៃគ្រប់ទំនាក់ទំនងទាំងអស់ ។ មនុស្សតែងមានការគិតឃើញផ្ទាល់ខ្លួន យើងត្រូវបង្កើតគំនិតដែលមានសុវត្ថិភាពចំពោះពួកគេ ត្រូវវិនិច្ឆ័យដោយភាពស្មោះត្រង់ទន់ភ្លន់ ទីបំផុតពួកគេទទួលអារម្មណ៍សុវត្ថិភាពនឹងបង្កើតទំនាក់ទំនងល្អមកកាន់អ្នកវិញជាមិនខាន ។ នេះហើយជាវិធីជួយកែប្រែមនុស្ស មិនមែនទៅបង្ខំគេឲ្យមកតាមចិត្តខ្លួននោះទេ ! ធ្វើខ្លួនឲ្យក្លាយជាគំរូមុនគេសិន កុំបង្ខំគេតាមចង់អី ! ។

Comments