ឥទ្ធិពលផ្សេងៗមកលើផ្លូវចិត្ត ៖

G

ឥទ្ធិពលផ្សេងៗមកលើផ្លូវចិត្ត ៖
១- អារម្មណ៍តាមទ្វារទាំង៦ ដែលត្រូវចេះប្រុងប្រយ័ត្ន ត្រូវសំរួមរវាំងទ្វារចិត្តឲ្យបានល្អ កុំចេះតែទទួលវាយកមកគិត ។
២- ការសន្សំឧប្បនិស្ស័យ ឬ ទំលាប់មិនល្អ ចូលចិត្តខឹងច្រើន ចូលចិត្តមានះប្រកាន់ក្រអឺតក្រទម ចូលចិត្តជេរប្រទេច ឆេវឆាវជាដើម ត្រូវផ្លាស់ប្តូរចេញ ។
៣- មកពីកម្មៈ យើងមិនអាចកែប្រែផ្លាស់ប្តូរផលកម្មចាស់បានទេ មានតែការត្រៀមចិត្តដើម្បីដោះស្រាយវាឲ្យបានល្អតែប៉ុណ្ណោះ ហើយត្រូវប្រុងប្រយ័ត្នក្នុងការសាងកម្មថ្មីៗដោយវិជ្ជា គឺសីល សមាធិ បញ្ញា ។ បើយើងធ្វើអាក្រក់នឹងសំបូរតែរឿងអាក្រក់ បើយើងធ្វើល្អនឹងសំបូរតែរឿងល្អ ។ ដំណោះស្រាយជាមួយការគិតច្រើន ៖ យើងដឹងហើយថា ការគិតច្រើនបានត្រឹមតែបាត់បង់ភាពរីករាយ ហើយគ្មានអ្វីកើតឡើងដូចជាការគិតរបស់យើងនោះទេ ត្រូវចេះជួយខ្លួនឯងដើម្បីបំបាត់ការគិតច្រើន ។

Comments