បើអ្នកចម្រើនកម្មដ្ឋានអានាបា

G

បើអ្នកចម្រើនកម្មដ្ឋានអានាបា(មើលខ្យល់ដង្ហើម)បានស្ងប់ហើយឬបានឈាន ផ្លូវដើរបន្តគឺ យកកម្មដ្ឋាននេះជាបាតហើយចម្រើនកម្មដ្ឋានផ្សេងទៀតជាបន្តបន្ទាប់ រួចហើយចូលចម្រើនវិបស្សនាតែម្តងទៅ ។ មួយទៀត កម្មដ្ឋានអានាបាកាលណាបានឈានទី៤ហើយ គេអាចចូលអរូបឈានតាមលំដាប់បាន រួចហើយចាំចម្រើនវិបស្សនាក៏បាន។ គប្បីចាំថា កម្មដ្ឋានអានាបា អាចចម្រើនអមជាមួយកម្មដ្ឋានដទៃទៀតបានជាធម្មតា ។

Comments