វិទ្យាសាស្ត្រនិងការរស់នៅ ៖ តើខួរក្បាលធ្វើការដូចម្តេច ?
ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ គឺជាទ្វារនាំចូលពត៌មានពីខាងក្រៅ ទៅសំបកខួរក្បាល(Cortex cerebral ) លុះសំបកខួរក្បាលគិតវិភាគរួចហើយវាបញ្ជូនទិន្នន័យសំខាន់ៗទៅស្តុកទុកក្នុងបណ្ណាល័យនៅគល់ខួរក្បាល(Hippocampus )វាមានការរៀបចំតាមលំដាប់ពេលវេលាបានល្អណាស់ គឺចិត្តSubconscious ជាអ្នកធ្វើការភាគច្រើននៅពេលយប់(ដែលអាចលេចចេញជាបាតុភូតយល់សប្តិ)។ការអាន ការស្តាប់ គឺជាការបញ្ចូលទិន្នន័យឲ្យខួរក្បាលកត់ត្រាទុកសម្រាប់ធ្វើការវិភាគនៅពេលដោះស្រាយបញ្ហា បើយើងមិនបានអាន មិនបានស្តាប់ទេ ខួរក្បាលគ្មានឯកសារសម្រាប់ធ្វើការវិភាគទេ អ្នកគ្មានចំណេះដឹង គឺគ្មានអ្វីដើម្បីគិតឲ្យបានវែងឆ្ងាយដូចគេឡើយ ! ។ ឧ យើងមានបញ្ហាមួយដោះស្រាយមិនចេញសោះ ពិបាកធ្វើការសម្រេចចិត្ត គិតចុះឡើងនៅតែមិនដាច់ស្រេច នៅពេលយើងដេកលក់ ចិត្តផ្នែក Sub conscious វាប្រមូលឯកសារមកពិនិត្យវាយតំលៃ ហើយធ្វើការសម្រេចចិត្ត ពេលខ្លះយើងយល់សប្តិឃើញដំណោះស្រាយ ពេលខ្លះកំពុងតែលុបមុខ ស្រាប់តែផុសចេញការសម្រេចចិត្តឬ ដំណោះស្រាយចេញមក នាំឲ្យយើងមានការសម្រេចចិត្តដោះស្រាយត្រូវជាដើម។សូមបញ្ចូលតែពត៌មានល្អៗឲ្យខួរក្បាលចុះ ហើយទុកឲ្យវាធ្វើការ កុំបង្ខំ កុំបញ្ជា កុំឈឺចាប់បន្ថែម សូមទុកពេលឲ្យខួរក្បាលធ្វើការតាមសំរួលចុះ ! ! ! កុំបញ្ចូលពត៌មានសម្រាម និងកុំនាំភ្លើងចូលបណ្ណាល័យខួរក្បាល ប្រយ័ត្នឆេះពត៌មានខ្ទេចខ្ទីរអស់ សូម្បីតែប្រវត្តិរូបខ្លួនឯងក៏មិនសល់ ! ។

