ពេលលោកធម៌៨ពាល់ត្រូវ ចិត្តតែងមានសភាពដូចតទៅៈ
១- ដិតជាប់ស្នាមដូចជាគំនូសលើថ្ម គឺជាចិត្តដែលគ្មានការអប់រំទាល់តែសោះ នៅមានឧបាទានពេញបន្ទុក ឈឺចាប់រង្គើញាប់ញ័រតជាតិ តភព ។
២- ប្រៀបដូចគំនូសនៅលើដី ឈឺចាប់ ក្តៅក្រហាយ ជាប់នៅរាប់ខែទើបរលុប។
៣- ប្រៀបដូចគំនូសលើទឹក គឺញ័ររញ្ជួយមួយសន្ទុះទើបទឹកនឹងទៅវិញ នេះជាចិត្តដែលបានអប់រំឲ្យដឹងខុសដឹងត្រូវ មានការមានះប្រកាន់ស្រាលស្តើង។
៤- ចិត្តដែលជួបលោកធម៌៨ហើយមិនរង្គើញាប់ញ័រ មិនមានស្នាមគំនូសដូចសត្វហោះក្នុងអាកាស វាគឺជាចិត្តបរិសុទ្ធស្អាតមិនមានស្លាកស្នាម ជាចិត្តដែលមានការត្រាស់ដឹងពីជីវិត គឺប្រៀបដូចជាសត្វស្លាបហោះហើរដែលមិនបន្សល់ទុកនូវស្លាកស្នាមរបស់វាដូច្នេះដែរ ។

