ជំងឺមិនមែនជាសត្រូវរបស់យើងទេ

G

ជំងឺមិនមែនជាសត្រូវរបស់យើងទេ វាគឺជាមិត្តដែលត្រូវមកជួយដាស់តឿនដើម្បីឲ្យយើងចេះរៀបចំការគិតពីបញ្ហាសុខភាពសាជាថ្មី។ឯការឈឺចាប់និងទុក្ខសោកគឺជាមេរៀនជីវិតដែលជួយបង្រៀនយើង ឲ្យក្លាយទៅជាមនុស្សរឹងមាំតាមផ្លូវចិត្ត និងជាសញ្ញាមួយជួយរំលឹកឲ្យក្លាយជាមនុស្សមានហេតុផល និងមានទស្សនះវិស័យត្រឹមត្រូវក្នុងការរស់នៅ។យើងមកកាន់លោកនេះគឺដើម្បីមកសិក្សាហើយអភិវឌ្ឍផ្លូូវចិត្តចូលកាន់ការត្រាស់ដឹង(ពោធិញ្ញាណ) រួចហើយយើងនឹងមិនត្រឡប់មកកាន់លោកនេះវិញទៀតឡើយ ! ។ ជីវិតគឺជាការិយាល័យ សំរាប់ដោះស្រាយសំណុំរឿងចាស់ និងត្រៀមការពារវិបត្តិថ្មីៗ វាគ្មានតុរង្វាន់ជាអចិន្ត្រៃយ៍នោះទេ ! ។ 

Comments