គុណព្រះពុទ្ធ គុណព្រះធម៌ និងគុណព្រះសង្ឃ

G

សេចក្ដីឧបមាប្រៀបធៀបគុណព្រះពុទ្ធ គុណព្រះធម៌ និងគុណព្រះសង្ឃ 💗🌸🌾
🌾១.ព្រះពុទ្ធប្រៀបដូចជាដួងព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជាពន្លឺព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានប្រយោជន៍អំពីពន្លឺនៃព្រះអាទិត្យ
🌾២.ព្រះពុទ្ធប្រៀបដូចជាដួងព្រះចន្ទ ព្រះធម៌ប្រៀបដូចជាពន្លឺព្រះចន្ទ ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានភាពរីករាយអំពីពន្លឺនៃព្រះចន្ទ
🌾៣.ព្រះពុទ្ធប្រៀបដូចជាតារាប្រាប់ទិស ព្រះធម៌ប្រៀបដូចជាពន្លឺតារាប្រាប់ទិស ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានដើរត្រូវទិស
🌾៤.ព្រះពុទ្ធប្រៀបដូចជាលោកគ្រូពេទ្យ ព្រះធម៌ប្រៀបដូចជាឱសថស័ក្តិសិទ្ធ ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានភាពរីករាយក្រោយជារោគា
🌾៥.ព្រះពុទ្ធប្រៀបដូចជាលោកវិទូ ព្រះធម៌ប្រៀបដូចជាបញ្ញត្តិ ឬទ្រឹស្ដីបទ ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានចេះដឹងព្រោះបានប្រតិបត្តិទ្រឹស្ដីបទ
🌾៦.ព្រះពុទ្ធប្រៀបដូចជាព្រះរាជាគ្រងរាជ្យ ព្រះធម៌ប្រៀបដូចជាក្បួនច្បាប់ ឬបញ្ញតិ្ត ឬវិន័យ ព្រះសង្ឃប្រៀបដូចជារៀមច្បងដែលបានសុខសាន្តក្រោយអនុវត្តតាមច្បាប់ តាមបញ្ញត្តិ ឬតាមវិន័យ

Comments