ក្រៅពីរូបល្អស្អាត ស្ត្រីនៅមានតម្លៃបីយ៉ាងទៀតគឺ ចិត្តល្អ - គំនិតប្រកបដោយការតស៊ូព្យាយាម - និង សេចក្តីក្លាហាន ។ ស្រីល្អមិនដែលឲ្យអ្នកណាយកបេះដូងគេទៅចោលក្នុងធុងសម្រាមបានឡើយ ! ព្រោះបើគេដាក់ចិត្តស្រឡាញ់អ្នកណាហើយ គេគោរពថែទាំស្មោះអស់ពីចិត្តពីថ្លើម តែបើប្រុសនោះក្បត់ចិត្ត គេនឹងទាត់ក្បាលចោលឥតស្តាយស្រណោះឡើយ ។ ផ្ទុយពីស្រីទន់ខ្សោយ ដែលមានគំនិតផ្ញើវាសនាលើស្វាមីតាំងពីតំបូងដៃ ទោះបីជាត្រូវទទួលការប្រមាទយ៉ាងណាក៏ស៊ូក្រាញននាលក្រាបអោបចិត្តស្មោះលុះក្ស័យ ព្រោះតែស្រឡាញ់ងើបមុខមិនរួច ទោះជាត្រូវរន្ទះបាញ់ក៏មិនរាថយ ! ភ្លេចអស់គុណពុកម៉ែឲ្យតែបាននៅក្បែរប្រុសដែលខ្លួនបានឧទ្ទិសជីវិតជូនគេរួចហើយ ។

