លោក សាន ម៉ៅ ជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានរបរជានេសាទត្រី ធ្វើស្រែចម្ការ និងដឹកភ្ញៀវទេសចរ ក្នុងសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ។ ដូចអ្នកស្រុកទន្លេឯទៀតដែរ លោកបានចាប់ផ្ដើមការនេសាទត្រី ជាលក្ខណៈគ្រួសារនេះ តាំងពីក្មេងៗមកម្ល៉េះ។ បុរសសម្បុរស្រអែមរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នការនេសាទត្រី រកមិនសូវបានទេ ខណៈថ្ងៃខ្លះរកមិនបានសោះក៏មាន។ %20%E1%9E%9B%E1%9F%84%E1%9E%80%20%E1%9E%9F%E1%9F%85%20%E1%9E%98%E1%9F%89%E1%9F%85%20%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%93%E1%9F%81%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%20%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%90%E1%9E%B6%E1%9E%A1%E1%9E%B6%E1%9E%94%E1%9E%9A%E1%9E%B7%E1%9E%9C%E1%9F%89%E1%9E%B6%E1%9E%8F%E1%9F%8B%20%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B9%E1%9E%84%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%82%E1%9E%84%E1%9F%94_1654677445.jpg)
ស្ថិតនៅលើកោះទន្សាយ នៃសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ ប្រជានេសាទរូបនេះ ប្រៀបធៀបទិន្នផលនេសាទ ពីមុននិងបច្ចុប្បន្នដូច្នេះ ៖ «១០ ឬ២០ឆ្នាំមុន ត្រីសម្បូរ និងរកហូបប្រចាំថ្ងៃមិនខ្វះ និងបានដោះស្រាយជីវភាពគ្រួសារ បន្ទាប់បន្សំ។ ប៉ុន្តែ១០ឆ្នាំមកមុខនេះពិបាក»។

