ពេលអប្បនាសមាធិបានសម្រេចៈ

G

ពេលអប្បនាសមាធិបានសម្រេចៈ គឺមនោទ្វារាវជ្ជនផ្តាច់ភវង្គ ហើយជវនដួងទី៤ឬទី៥ស្ទុះទៅកាន់អារម្មណ៍កម្មដ្ឋានដោយលះ បរិកម្ម - ឧបចារៈ - អនុលោម ហើយចូលគោត្រភូតែម្តង ធ្វើមហគ្គតចិត្តឲ្យកើតឡើង ។ ជវនដួងទី១គឺបរិកម្ម ដួងទីពីរគឺឧបចារៈ ដួងទី៣គឺអនុលោម ដួងទី៤ គោត្រភូ ដួងទី៥ មគ្គ គឺនៅដួងទី៤ទី៥នេះហើយកើតអប្បនា ដល់ដួងទី៦ ទី៧ វាធ្លាក់ចុះភវង្គវិញ។ បើអប្បនាក្រកើត ត្រូវញ៉ាំងសទ្ធាឲ្យកើតឡើងខ្លាំង(គឺបង្អោនចិត្តទៅគោរពជឿជាក់លើកិច្ចបដិបត្តិកុំរួញរាសង្ស័យ) តែបើសទ្ធាកើតខ្លាំងពេក ចិត្តមិនអាចចុះក្នុងវិថីវិបស្សនា ត្រូវថយបន្តិចមកវិញ ។ ខ្លះបំពេញព្យាយាមខ្លាំងពេកចង្ក្រមរហូតពងជើង ឬ អង្គុយមិនដេកមិនសម្រាក នាំឲ្យកាន់តែរាយមាយ ត្រូវថយមកសំងំក្នុងសមាធិវិញ សទ្ធានិងបញ្ញា សមាធិនិងវីរយៈ ត្រូវមានកម្លាំងស្មើគ្នាដោយន័យយ៉ាងនេះឯង ។ អ្វីដែលបានរៀបរាប់គឺជាពុទ្ធញាណទេ យើងតាមខណៈចិត្តមិនទាន់ឡើយ អ្វីដែលសំខានគឺការចេះថ្លឹងឥន្ទ្រិយឲ្យប្រព្រឹត្តិទៅស្មើ។ 

Comments