លុយគឺជាឋាមវន្តអរូបិយមួយដែលមានអំណាចសព្វសារពើ

G

លុយគឺជាឋាមវន្តអរូបិយមួយដែលមានអំណាចសព្វសារពើ មានលុយអាចហៅខ្មោចឲ្យមកចាក់ទឹកតែឲ្យផឹកក៏បាន មានលុយអាចទិញអ្វីៗបានទាំងអស់ តែវាក៏អាចទិញសុភមង្គលរបស់ម្ចាស់វាបានដែរ ។ លុយគឺជាជំនាញការផ្នែកទំនាក់ទំនង វានាំឲ្យមានសម្ព័ន្ធភាពថ្មីៗជាច្រើន រហូតដល់ថ្នាក់ប្រមាទដល់សម្ព័ន្ធភាពចាស់ផងដែរ សុភាពនារីទាំងឡាយកុំចេះតែជំរុញឲ្យស្វាមីប្រឹងស្វែងរកលុយ រហូតដល់ស្វាមីលែងទទួលស្គាល់ខ្លួនឯងឲ្យសោះ ! ។ សព្វថ្ងៃយើងបាននាំគ្នារត់ចូលទៅក្នុងស្ថានភាពមួយដែលមានការភាន់ច្រឡំ រវាងនិមិត្តរូបវប្បធម៌និងនិមិត្តរូបហិរញ្ញវត្ថុ នាំឲ្យវប្បធម៌ក៏ធ្វើពីលុយ សីលធម៌ គុណធម៌ក៏ធ្វើពីលុយ នៅលើផ្ទៃមុខមនុស្សសុទ្ធតែជានិមិត្តសញ្ញារូបិយវត្ថុ ព្រោះបិសាចតណ្ហាកំពុងតែធ្វើឲ្យមនុស្សវង្វេងលែងដឹងខុសត្រូវ សខ្មៅ ដោយអំណាចវេទមន្តរបស់វា ! ទីបំផុតលោកនេះជាគំនរលុយហើយនឹងត្រូវឆេះដោយសារតែលុយជាមិនខាន។

Comments