តើធ្វើដូចម្តេចទើបហៅថាវិបស្សនាលោកតា ? ។
វិបស្សនាគឺមើលនាមរូបកើតរលត់ចៅ ដើម្បីមើលឃើញគឺត្រូវយកឈានទី៤ក្នុងអានាបាឲ្យបានមួយ ហើយយកឈានក្នុងឪទាតកសិណ(មើលពណ៌ស)មួយទៀត ដើម្បីយកពន្លឺមើលឲ្យឃើញរូប២៨ និងនាមធម៌ ។ ឧទាហរណ៍ ព្រះថា បសាទរូប ហទយ... ត្រូវមើលឲ្យឃើញដោយខ្លួនឯង វាកើតរលត់ដូចម្តេច ? ។ យកឈានទី៤ក្នុងអានាបា + ឈានក្នុងការសម្លឹងពណ៌ស => បានពន្លឺភ្លឺត្រចះត្រចង់ ចាប់សម្លឹងរូបម្តងមួយៗ ក្នុងរូប២៨ឲ្យជាក់ច្បាស់បានចាប់មើលនាមធម៌។ តែពេលសមាធិអាចឃើញនិមិត្តខ្លះៗ ត្រូវលះចោលកុំយក ។ ទើបមិនងាយចូលវិបស្សនាបាន ព្រះឲ្យធ្វើតាមលំដាប់ដូច្នេះនឹងណាចៅ សីល => សមាធិ => វិបស្សនា បានអស់កិលេសបាន ។
សាធុៗ លោកតាយល់ហើយ ។

