១- សុខភាពគឺជាអំណោយដ៏ថ្លៃថ្លា មនុស្សបែរជាភ្លេចថែទាំវា ទៅថែទាំតែរបស់ខាងក្រៅ ។
២- ជំនឿ ពិតជាជាប់ទាក់ទងនឹងសុខភាព ត្រូវប្រុងប្រយ័ត្នក្នុងការជឿ ។
៣- កុំសន្លប់ក្នុងអតីតកាល មកប្រកាច់ក្នុងបច្ចុប្បន្ន រហូតធ្វើឲ្យអនាគតក្លាយជាមនុស្សគ្មានសុខភាព ។
៤- គ្មានអ្នកណាជួយយើងក្រៅតែពីខ្លួនឯងនោះទេ កុំរវល់តែរត់ត្រហេបត្រហបឲ្យគេជួយរហូតដល់ភ្លេចជួយខ្លួនឯង ។ ហេតុអីអ្នកមិនដែលឈឺសោះ ? បើខ្ញុំមិនព្រមឈឺផង តើវាឈឺមកពីណា ?(ការសន្ទនារបស់មនុស្សវិជ្ជមានម្នាក់)។
៥- ទាំងអស់គ្នាសុទ្ធតែវេចស្ពាយគំនិត អ្នកដទៃស្រឡាញ់ឬស្អប់ក៏មកពីគំនិត រស់មានសុខទុក្ខក៏មកពីគំនិត បើំគំនិតរបស់អ្នកបរិសុទ្ធិហើយ ភាពរីករាយគឺជារបស់អ្នក អ្នកគឺជាអ្នកនិពន្ធជីវិតខ្លួនឯង ។
គំនិតគឺជាអ្វីៗទាំងអស់ អ្នកនឹងក្លាយទៅជាអ្វីតាមតែការគិតរបស់អ្នក បើអ្នកគិតថា អ្នកគ្មានសុខភាព នោះសុខភាពនឹងចាកចេញពីអ្នកជាមិនខាន ! ។

