ទុក្ខសច្ចៈផង ជាទុក្ខលក្ខណៈ(អនិច្ចំ)ផង ។
បើអីចឹង រូបខន្ធជាទុក្ខសច្ចៈ ចុះវេទនា សញ្ញា សង្ខារ និងវិញ្ញាណក្ខន្ធ ជាទុក្ខសច្ចៈដែរឬទេលោកគ្រូអ៊ុំ ? ។
បាទលោកក្មួយ ! បុថុជ្ជនមានទុក្ខប្រព្រឹត្តិទៅតាមផ្លូវកាយនិងផ្លូវចិត្ត ចំណែកអរិយបុគ្គលលោកមានទុក្ខតែតាមផ្លូវកាយ មិនមានទុក្ខតាមផ្លូវចិត្តទេ ។ ផ្លូវចិត្តលោកបានអភិវឌ្ឍផ្លាស់ប្តូរពីទុក្ខទោមនស្ស មកជាសោមនស្សនិងឧបេក្ខាអស់ហើយ សារុបមកព្រះអរិយៈក្នុងព្រះសាសនានេះ គឺប្រយុទ្ធផ្លាស់ប្តូរចិត្តអាក្រក់របស់ខ្លួនឯងទាល់តែអស់ រហូតទុក្ខសោកក្នុងលោកលែងពាល់ត្រូវ បានខ្លួនជាទីពឹងហើយទើបជួយអ្នកដទៃដោយមេត្តាចិត្ត ។

