ចំពោះអ្នកសមាធិតំបូង !

G

ចំពោះអ្នកសមាធិតំបូង !
កុំបារម្ភពីសមាធិបានសម្រេច មិនបានសម្រេចអី រក្សាតែស្ថានភាពអង្គុយដោយស្ងប់ស្ងាត់ ទៅតាមពេលវេលាកំណត់ កុំវិនិច្ឆ័យ កុំឆ្ងល់ កុំគិតពីអ្វីទាំងអស់ កុំរិះគន់ខ្លួនឯងថារាយមាយមិនស្ងប់ កុំអន្ទះសារជ្រួលច្របល់ កុំទោមនស្សចំពោះគំនិតណាមួយដែលបានកើតឡើងក្នុងចិត្ត ដែលនាំឲ្យខូចការព្យាយាម ខូចរបត់ទឹកចិត្ត នាំឲ្យកាយមិនស្ងប់ ។ ចាំណា ! អង្គុយសម្រាកឲ្យតែស្ងៀមទៅ « កាយស្ងប់ ជួយឲ្យចិត្តស្ងប់ » ចិត្តកាយមានហេតុជាប់គ្នា (នាមរូបជាបទដ្ឋាន) អង្គុយសម្រាកស្ងៀម វាក៏ជួយឲ្យអ្នកក្លាយជាមនុស្សមានសុភមង្គលដែរ ជួយអ្នកក្នុងដោះស្រាយជាមួយអារម្មណ៍តានតឹងឲ្យបានកាន់តែល្អប្រសើរឡើង ។ បើអ្នកធ្វើសមាធិព្រោះតែចង់បានអី គឺអ្នកបានគិតខុសតាំងពីតំបូងដៃបាត់ទៅហើយ សាងតែហេតុទៅ ផលគង់តែកើតឡើងទេ ! ។ ការចុករោយស្រពន់ តែងមានជាធម្មតា អ្នកកុំបារម្ភ អត់ធ្មត់ឆ្លងកាត់តំណាក់កាលនេះតែបន្តិចទៅ ខួរក្បាលនឹងបញ្ចេញជាតិអង់ដ័រហ្វីន នាំឲ្យអារម្មណ៍សុខស្រួល ភ្លឺថ្លាស្អាត សុខក្នុងកាយចិត្ត ស្រួលនោះសែនស្រួល ! អ្នកកុំកំរើក កុំលើកចិត្តឡើងមកពិចារណាអី ទុកឲ្យចិត្តសម្រាកដោយរីករាយចុះ ព្រោះវាជាតំណាក់កាលព្យាបាលខ្លួនតាមបែបធម្មជាតិ ចាំចិត្តដឹងខ្លួនច្បាស់ហើយ សឹមអ្នកតាមមើលខ្យល់ចេញចូលតទៅទៀត ។

Comments