លោកតាចៅ នៅតែផុសគំនិតសួរខ្លួនឯងហេតុអី គេបោះបង់យេីងចោល ទាំងដែលយេីងស្រលាញ់គេអស់ពីពោះ ថ្ងៃខ្លះក៏អារម្មណ៍ល្អ ហេីយថ្ងៃនេះ ក៏ផុសគំនិតបែបណឹងទៀត នឹកឃេីញ អនុស្សាវរីយ៍ខំសាងមកជាច្រើន ម៉េចគេមិនស្រណោះ ហេីយក្នុងខ្លួនអស់កម្លាំងរលីង គ្មានកំលាំងចិត្តធ្វើការងារអីសោះ លោកតាជួយ ផ្តល់យោបល់លេីកទឹកចិត្តចៅផង ![]()
ពេលខ្លះធូរស្រួលទេ ឥឡូវស្លុងទៀតហេីយលោកតា ។ អ្នកទៅគេអស់ចិត្តពីយើងហេីយ ម្ដេចឡេីយចៅនៅ
គិតនឹកពីគេទៀត ? ។
ចៅឯង អត់គិតពីខ្លួនឯងសោះហ្មងហ្នស កាមតណ្ហាក្រាស់ណាស់ ចៅឯង មុខក៏ក្រាស់ដែរ ល្មមស្តើងខ្លះទៅបានទេ ? គ្រាន់តែត្រឹមស្រឡាញ់សោះ ជិតឆ្កួតប៉ុណ្ណឹងទៅហើយ ទម្រាំស្រឡាញ់បានទៀត ឆ្កួតបណ្តោយ ! ។ រាល់ថ្ងៃដេកនឹកតែអាសំអុយនោះ ឡើងលែងចេះធ្វើការផ្ទះអស់ហើយមែនទេ អ្នកមានណាស់ហ្នស ដេកសុីហើយគិតតែរឿងស្នេហា ថោកទាបអីយ៉ាងនេះ ? (ត្រូវចេះតិះដៀលកិលេសខ្លះ កុំចេះតែបណ្តោយតាមវា) យូរទៅថោកកែមិនឡើងហើយ ។

