មានអាថ៌កំបាំងច្រើន

G

កុំវិនិច្ឆ័យអ្វីដែលអ្នកគ្មានការយល់ដឹងឲ្យសោះ នាំតែមានការស្តាយក្រោយទេ ព្រោះលោកនេះនៅមានអាថ៌កំបាំងច្រើនណាស់ដែលមនុស្សមិនអាចដឹងបាន ។ សូម្បីព្រះអរហន្តលោកអស់អវិជ្ជាក៏ត្រឹមតែធ្វើឲ្យអស់កិលេសប៉ុណ្ណោះ បរិញ្ញាកិច្ចគឺកិច្ចពិចារណាមើលភពបីមានតែព្រះសម្មាសម្ពុទ្ធមួយព្រះអង្គគត់ទើបបន្លុះបាន រហូតព្រះសារីបុត្តពោលថា ព្រះអង្គគឺជាភ្នំព្រះសុមេរុ ឯខ្ញុំព្រះករុណាគឺជាគ្រាប់ល្ង ! ។ យើងមិនមែនជាព្រះអរិយៈទេ ត្រឹមតែយល់ឲ្យត្រូវតាមធម៌គឺគួរហើយ កុំឡើយដល់ទៅវិនិច្ឆ័យធម៌នាំបាបឥតប្រយោជន៍ ។

Comments