ជីវិតមនុស្សនេះណា ម្នាក់ៗខំរក ខំរស់ ខំហួងហែង ខំរក្សា តែទីបំផុតបែរជាបណ្តោយឲ្យរឿងបន្តិចបន្តូច រឿងកំបុិកកំប៉ុក មកទំលាយក្តីសុខក្នុងខ្លួនឯងបានយ៉ាងងាយទៅវិញ ត្រឹមតែពាក្យសរសើរ ពាក្យរិះគន់មើលងាយមើលថោកដែលឮពីអ្នកដទៃគេកូពីមកឲ្យសោះស្រាប់តែខ្លួនឯងទៅជាញ័រសាច់ទទ្រើក ស្ងួតមាត់ស្ងួតក ស្រវាំងភ្នែកដេកលែងលក់សុីបាយក៏លែងឆ្ងាញ់អស់ ។ បើចេះព្រម ចេះល្មម ចេះហត់ ចេះនឿយណាយ ចេះសន្តោសប្រោសប្រណី យ៉ាងណាក៏សុខបានខ្លះដែរ បើជាអ្នកប្រតិបត្តិធម៌វិញ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ត្រូវចាំថា នេះជាវិញ្ញាសារប្រឡងសាកល្បងក្បាច់គុណរបស់អ្នកហើយ បើអ្នកនៅតែលោតដោយសារតែសម្លេងនិងរូប អ្នកនៅតែជាមនុស្សធុនអន់នៅឡើយទេ ខំតទៅទៀត ! ។ ការមិនប្រតិបត្តិធម៌ឲ្យបានត្រឹមត្រូវនៅតែរកសុខមិនទាន់ឃើញនៅឡើយទេ ព្រោះខ្លឹមសារពិតនៃជីវិតគឺការប្រតិបត្តិធម៌ចេញចាកលោកនេះទេ មិនមែននៅដំអក់យូរឡើយ ! ។

