មនុស្សម្នាក់ខ្លាំងព្រោះតែគេធ្លាប់ស្គាល់រសជាតិភាពទន់ខ្សោយ គេក្លាហានព្រោះធ្លាប់ឆ្លងកាត់ការភ័យខ្លាច គ្រប់ហេតុការណ៍ដែលជីវិតបានជួប ខួរក្បាលសុទ្ធតែមានសមត្ថភាពបម្លែងឲ្យខ្លួនឯងមានភាពប្រែប្រួលបានទាំងអស់ គ្រាន់តែគេត្រូវប្រុងប្រយ័ត្នគំនិតឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ ទើបព្រះពុទ្ធប្រទានអនុសាសន៍ឲ្យមនុស្សគ្រប់គ្នាគោរពដើរតាម សម្មាទិដ្ឋិ សម្មាសង្កប្បៈ គឺការយល់ត្រូវ ត្រិះរិះត្រូវនេះឯង យល់មិនត្រូវ គិតមិនត្រូវបានត្រឹមតែនាំទុក្ខដាក់ជីវិតខ្លួនឯង ។


