ការសង្ឃឹមៈ

G

ការសង្ឃឹមៈ ធ្វើអ្វីក៏ដោយបើគ្មានសង្ឃឹមថានឹងទទួលបានផលទេ តើខំធ្វើដើម្បីអ្វី? ។
ពាក្យថាឋាមពលចិត្ត សក្តានុពល កម្លាំងជំរុញចិត្ត កម្លាំងតស៌ូព្យាយាម គឺមានន័យប្រហាក់ប្រហែលគ្នា ។ វិធីស្រូបយកឋាមពលពីខាងក្រៅខ្លួន គឺឋាមពលបរិសុទ្ធនៃចក្រវាឡ( Cosmic energy)ជាឋាមពលផ្កាយព្រះច័ន្ទ ឋាមពលរុក្ខជាតិព្រៃភ្នំគ្រីស្តាល់(ថ្មភ្លឺឬត្បូង)ឋាមពលសមុទ្ទៈ វិធីហ្វឹកហាត់គឺឈរជើងឲ្យស៊ុបទៅនឹងដី ឬអង្គុយពែនភ្នែន មុខបែរឆ្ពោះទៅពន្លឺព្រាងៗនៃអារុណរះ(ជាឥរិយាបថ ព្រះត្រាស់ដឹង)រួចហើយសាងរូបភាពក្នុងចិត្តឲ្យមានបាច់ពន្លឺរស្មីជាច្រើនកំពុងតែស្រូបចូលរូបកាយយើងឬនិយាយក្នុងចិត្តថា ឋាមពលទាំងឡាយចូរស្រូបចូលរូបកាយអាត្មាអញ ចូរកំចាត់ជំងឺដំកាត់ដែលមានក្នុងខ្លួន អាត្មាអញនៅតែរឹងមាំនៅតែមានការចងចាំខ្លាំងក្លាដូចដើម និងល្អប្រសើរឡើងរាល់ថ្ងៃ ឋាមពលចិត្តអាត្មាអញកំពុងចម្រើនឡើងហើយ !។នេះជាការបញ្ជាចិត្តឬអធិដ្ឋានចិត្ត ដើម្បីអភិវឌ្ឍសុខភាពនិងការចងចាំឲ្យមានភាពល្អប្រសើរឡើង។

Comments