ផលសមាបត្តិរមែងជាសាធារណៈ

G

ផលសមាបត្តិរមែងជាសាធារណៈដល់អរិយបុគ្គលគ្រប់រូបព្រោះចូលបានដោយវិបស្សនា ប៉ុន្តែនិរោធសមាបត្តិមិនសាធារណៈដល់អរិយបុគ្គលគ្រប់រូបនោះទេព្រោះចូលដោយកម្លាំងសមថៈនិងវិបស្សនា។ ការចូលនិរោធមានការចូលជាលើកតំបូងនិងការចូលបន្តបន្ទាប់ ហើយការចូលបានគឺដោយអានាគាមិផលចិត្ត និងអរហត្តផលចិត្ត ។ចំពោះអានាគាមិផលចិត្តលោកចូលនេវសញ្ញានាសញ្ញាយតនៈហើយបន្តអប្បនាជវន២ខណៈនៃនេវសញ្ញា ចិត្តសន្តតិក៏រលត់ទៅ។ពេលចេញចាកសមាបត្តិលោកពិចារណានូវសង្ខារ អរហត្តផលចិត្តកើតឡើងមួយវារៈក៏ធ្លាក់ចុះកាន់ភវង្គបន្ទាប់មកទើបបច្ចវេក្ខណៈញាណប្រព្រឹត្តិទៅ។ហេតុនេះនិព្វានគឺជាសភាវៈបរមត្ថមួយបែបដែលកើតចេញពីការអភិវឌ្ឍន៍ក្នុងចិត្តតាមលំដាប់លំដោយមគ្គផលយ៉ាងនេះឯង។

Comments