ត្រូវចេះរៀន មិនមែនអោយតែរៀនសុទ្ធតែចេះហើយអាចអនុវត្តបានជោគជ័យនោះទេ។
.....................
ម៉ៅសេទុងនិយាយថា ទ្រស្តីពណ៌បៃតងខ្ចី រីឯការអនុវត្តពណ៌ប្រផេះ។ ខ្ញុំមិននិយមបង្រៀនទ្រឹស្តីច្រើនពេកទេគឺច្រើននិយាយពីបទពិសោធន៍ និងរបៀបអនុវត្តទ្រឹស្តីទៅតាមបរិបទជាក់ស្តែង។ កាលខ្ញុំទៅរៀនវគ្គខ្លីស្តីអំពីយុទ្ធសាស្រ្តដឹកនាំហិរញ្ញវត្ថុនៅសាកលវិទ្យាល័យHarvard សាស្ត្រចារ្យ ភាគច្រើនសុទ្ធតែជាស្ថាបនិក នាយកប្រតិបត្តិ ឬអ្នកគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុនល្បីៗដូចជាUniliver។ ពួកគាត់ជាអ្នកសរសេរ case study ដោយផ្ទាល់ដៃ និងបង្រៀនដោយដឹកនាំការវិភាគលើករណីសិក្សាដោយផ្ទាល់។ ខ្ញុំគិតថាវិធីបង្រៀនបែបនេះថ្លៃមែន ប៉ុន្តែមានប្រយោជន៍ជាងការណ៍ដែលគ្រាន់តែសូត្រទ្រឹស្តីខ្លាំងណាស់។
ដោយឡែក បើខ្ញុំអានសៀវភៅ ខ្ញុំមិនអានអោយតែចប់នោះទេ។ អានអោយស៊ីជំរៅ វិភាគ ប្រៀបធៀបនឹងបរិបទជាក់ស្តែងហើយសួរថា តើអនុវត្តបានឬទេ? បើបានក្នុងលក្ខខណ្ឌបែបណា?

