វិចារណៈញាណក្នុងពេលបច្ចុប្បន្ន អនុញ្ញាត្តិឲ្យយើងយល់ពីបច្ចេកវិទ្យាដែលជាភាពវង្វេង(Hallucination)ជាមួយសមិទ្ធិផលរូបធាតុដែលគ្រាន់តែជាគ្រឿងបំភាន់ញាណរបស់មនុស្ស ខួរក្បាលឌីជីថល(Digital) មានចលនាផ្លូវចិត្តជាប្រព័ន្ធឋាមពលដឹកនាំដោយបន្ទុកភាន់ច្រឡំក្រោមអំណាចតណ្ហា ទើបលែងមានលទ្ធភាពគ្រប់គ្រងខ្លួនឯង ទីបំផុតចិត្តលែងចេះសម្រាក បោលជាប់ទាំងយប់ទាំងថ្ងៃ វាជាភាពចម្លែកអស្ចារ្យរបស់មនុស្សសម័យថ្មី ! ដែលចាំបាច់ត្រូវយកថ្នាំផ្លូវចិត្តមករំងាប់អារម្មណ៍វិញទើបលែងសូវអន្ទះអន្ទែង ហើយចេះសម្រាកខ្លះ ! ។

