៨ជំហានជាវិធីបញ្ចប់ទុក្ខតាមព្រះពុទ្ធដីកា ៖
១- គោរពស្រឡាញ់ជីវិតខ្លួនឯងៈ កុំធ្វើបាប កុំបំផ្លាញ ត្រូវចេះការពារជីវិត ព្រោះជីវិតតែត្រូវបានគេផ្តាច់ផ្តិលហើយមិនអាចរកនៅទីណាបានទៀតឡើយ ។
២- ធ្វើតែអំពើសប្បុរសដើម្បីខ្លួនឯងនិងអ្នកដទៃ ។
៣- ធ្វើចិត្តឲ្យមានសេរីភាពពីគំនាបតណ្ហានិងភាពវឹកវរនៅក្នុងលោកៈ ធ្វើចិត្តគឺគិត ! គិតឲ្យដល់ទីជំរៅ គិតរួចហើយចប់ មិនប្រកាន់ភ្ជាប់ ។
៤- ប្រឆាំងនឹងគំនិតអាក្រក់ អំពើអាក្រក់ និងសម្តីអាក្រក់(ញុះញង់ ចាក់រុកស៌កសៀតឲ្យបែកបាក់)។
៥- គ្រប់គ្រងគំនិតឲ្យបានល្អៈ កុំរំជួលចិត្តងាយៗ កុំប្រតិកម្មចិត្តនាំបង្កើតនូវសង្ខារ ។
៦- សមាធិ-វិបស្សនា និងដើរចង្ក្រម
៧- កុំនិយាយឲ្យអ្នកដទៃមានការឈឺចាប់ ពាក្យសម្តីអាចដុតលោកនេះឲ្យក្លាយជាផេះបាន ។
៨- ស្វែងយល់ពីការពិតតាមរយះការពិសោធដោយខ្លួនឯង ។

