ស្វែងរកស្នេហ៍ពិត !

G

ស្វែងរកស្នេហ៍ពិត !
ស្នេហ៍ពិតគេមិនដែលរកឃើញដោយងាយនោះទេ មានតែគេសាងវាឡើង ! អ្នកខ្លះធ្លាក់ក្នុងអន្លុងស្នេហ៍ព្រោះតែមនុស្សម្នាក់ពូកែធ្វើឲ្យគេញញឹមបានក្នុងពេលជួបការលំបាក ខ្លះស្រឡាញ់មនុស្សដែលមិនដែលចាកចេញពីគេគ្រប់ស្ថានភាពទាំងអស់ គេអាចទទួលយកកំហុសឆ្គងហើយជួយផ្លាស់ប្តូរទៅរកភាពវិជ្ជមានបាន ។ ស្នេហ៍ពិតគឺប្រសូត្រចេញពីឧត្តមគតិរបស់មនុស្សល្អ ដែលប្រកបដោយការទទួលខុសត្រូវ មនុស្សដែលគ្មានការទទួលខុសត្រូវ គ្មានចិត្តមេត្តាប្រណី គ្មានក្តីស្មោះត្រង់ មិនអាចសាងស្នេហ៍ពិតនៅលើលោកនេះបានឡើយ ! ។ កូនសម្លាញ់ ! បើអ្នកបានជាជួបគ្នាទៅហើយ ត្រូវនាំគ្នាអភិវឌ្ឍផ្លូវចិត្តដើម្បីសាងស្នេហ៍ពិតឲ្យលេចចេញជារូបរាងឡើង ដើម្បីជាមោទនភាពរបស់កូនចៅអ្នក អ្នកមិនត្រូវបំផ្លាញចោលលទ្ធផលនៃការសម្រេចចិត្តរបស់អ្នកនោះទេ ! ។ អ្នកដែលកំពុងតែសម្លឹងរកគូ ត្រូវដឹងថា ជួបគ្នាគឺជានិស្ស័យ ព្រាត់គ្នាគឺជាវាសនា គូស្រករនេះថាងាយរកក៏បាន ថាពិបាករកក៏បាន បើសិនជាស្រួលណាស់ មិនមែនលោកយាយសុជាតា លោកធ្វើបុណ្យបួងសួងផ្សងឲ្យបានជួបស្វាមីចិត្តល្អនិងបុត្រាប្រដៅងាយនោះទេ ! ។ កុំរវល់តែមើលផ្កាយ ភ្លេចមើលលោកខែរះក្បែរខ្លួនឲ្យសោះ ផ្កាយឥឡូវសំបូរតែផ្កាយចោរផ្កាយក្រពើទេកូនអើយ !

Comments