តើអ្វីទៅហៅថាសច្ចៈធម៌?

G

១- តើអ្វីទៅហៅថាសច្ចៈធម៌?
វាជាការពិត ជាសេចក្តីពិតដែលត្រូវគ្រប់សម័យកាលមិនចេះខុស ព្រះអាទិត្យរះឡើងហើយត្រូវលិចទៅវិញដើម្បីរះឡើងជាថ្មី ធម្មជាតិមួយរលត់ដើម្បីឲ្យធមុ្មជាតិមួយកើត ធម្មជាតិណាកើត ធម្មជាតិនោះត្រូវរលត់ទៅវិញជាធម្មតា ពេលវេលាគឺជាចរន្តនៃបំរែបំរួល ភាពមិនឋិតថេរគឺជារបស់ទៀង។សត្វលោកកាលបើបានយល់ពីសច្ចៈធម៌នេះ គេត្រូវប្រុងប្រយ័ត្នស្មារតីក្នុងការសាងនូវអំពើល្អ មិនមែនឲ្យល្បីក្នុងការធ្វើអំពើអាក្រក់នោះទេ ! បើដឹងខ្លួនថាកំពុងតែល្បីហើយ ត្រូវចេះកែប្រែនូវរាល់កំហុសឆ្គងដើម្បីបង្កើតភាពល្បីក្នុងអំពើល្អមកវិញ ទើបសក្តិសមក្នុងឋានៈជាមនុស្ស ! ។
២- ខ្លឹមរបស់ស្កគឺរសផ្អែម ខ្លឹមរបស់អំបិលគឺរសប្រៃ ស្កនិងអំបិលអាចប្រែរូបរាងបាន តែមិនប្រែរសឬខ្លឹមរបស់វាឡើយ សេចក្តីនេះយ៉ាងណាខ្លឹមរបស់ចិត្តគឺឧប្បនិស្ស័យ ឬចរិតឬកពារដែលខ្លួនបានសន្សំទុកមកជាយូរនិងលក្ខណះកើតរលត់តជាប់គ្នាមិនដាច់បង្កើតបានជាតំណសង្ខារធម៌ដឺវែងឆ្ងាយ ខ្លឹមរបស់ចិត្តគឺការកើតទៀត វាផ្លាស់ប្តូរពីរូបធាតុមួយទៅកាន់រូបធាតុមួយទៀតតាមតែចំណង់ចំណូលចិត្តដែលជាអំពើរបស់វាផ្ទាល់ពេលនៅរស់ ហើយពេលជិតស្លាប់វាក៏ប្រកាន់យកអារម្មណ៍ដើម្បីទៅកើតទៀតជាធម្មតា។ដើម្បីរំលត់ការកើតទៀតគឺត្រូវមានបច្ចេកទេសត្រឹមត្រូវណាស់ បច្ចេកទេសនោះគឺសីលសមាធិបញ្ញានេះឯង ។

Comments