គំនិតមិនដូចគ្នា !

G


១.ពរជ័យតែងមានដល់អ្នកដែលមិនខ្លាចភាពស្ងប់ស្ងាត់ អ្នកដែលរស់នៅតែជាមួយខ្លួនឯងជានិច្ច ។ អ្នកដែលស្វែងរកគ្នីគ្នាយ៉ាងអន្ទះសារ ស្វែងរកការងារដើម្បីធ្វើខ្លួនឲ្យរវល់...ស្វែងរកនូវអ្វីដែលធ្វើឲ្យសប្បាយរីករាយចិត្ត...ស្វែងរកនូវអ្វីដើម្បីរិះគន់ និន្ទា វិនិច្ឆ័យគ្នា...។ល។ ដោយភ្លេចគិតថា ប្រសិនបើមានឪិកាសនៅម្នាក់ឯង នោះយើងនឹងមានពេលពិចារណាអំពីខ្លួនឯង ធ្វើការត្រួតពិនិត្យខ្លួនឯង...ដើម្បីបានស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ឡើងនោះទេ...។
២. នៅក្នុងលោកនេះ មិនដែលមានអ្វីមួយរស់នៅសម្រាប់តែខ្លួនឯងតែឯកឯងនោះទេ ...
.ស្ទឹងមិនដែលផឹកទឹកខ្លួនឯងឡើយ !
.ដើមឈើមិនដែលបានភ្លក់រសជាតិផ្លែរបស់ខ្លួនទេ !
.សូម្បីតែតែព្រះអាទិត្យក៏មិនដែលបំភ្លឺខ្លួនឯងផ្ទាល់ដែរ !
.សូម្បីតែក្លិនក្រអូបរបស់ផ្កាក៏មិនមែនសម្រាប់ដើមផ្កាដែរ !
.រស់នៅសម្រាប់គ្នាទៅវិញទៅមក នេះគឺជាច្បាប់របស់ធម្មជាតិ...។

Comments