ចិត្តធ្លាប់តែគិត

G

ដៃធ្លាប់តែធ្វើ ជ់ើងធ្លាប់តែដើរ មាត់ធ្លាប់តែនិយាយ ចិត្តធ្លាប់តែគិត ដល់តែមកឲ្យវានៅស្ងៀម ចាំតែវាព្រមតើ អង្គុយៗដៃបះឡើងឬគ្រវាសខ្លាំង មាត់ទៅជាខើចឬហូរទឹកមាត់ ជើងទៅជាទធាក់កន្ត្រាក់ ចិត្តហក់លោតទៅលិចទៅកើត ។ ចង់ឯងចេញស្អីក៏ដោយ ស្រេចតែអញនៅស្ងៀមមិនកម្រើក យូរៗទៅវាព្រមតាមយើងហើយ កុំខ្វល់ ការរស់នៅមានរឿងត្រូវខ្វល់ខ្លាំងណាស់ទៅហើយ ខំមកធ្វើធម៌ថា ឲ្យវាបាត់ខ្វល់ ហើយបើមកខ្វល់ មកឆ្ងល់មិនឈប់ដដែលមិនដឹងជាខំធ្វើធម៌ធ្វើអីទេ ! ធ្វើចិត្តស្រាលៗ រីករាយថ្លា ប្រាប់ខ្លួនឯងថា សម្រាកៗ ! ញញឹមក្នុងចិត្តស្ងៀមទៅណា កុំប្រឹង ! ។

Comments