១.មនុស្សដែលមានចិត្តគំនិតល្អ គំនិតវិជ្ជមាន គំនិតទូលំទូលាយ ចេះគិតគួរបានល្អិនល្អន់។
២.មនុស្សដែលចេះលើកទឹកចិត្ត ចេះបំផុសគំនិត ចេះយល់ចិត្ត និងចេះដឹងសុខទុក្ខអ្នកដទៃ។
៣.មនុស្សដែលចង់ចេះចង់ដឹង មានគំនិតចង់អភិវឌ្ឍខ្លួន ចេះចែករំលែកចំណេះដឹង និងចង្អុលបង្ហាញចំណុចល្អដើម្បីបណ្តុះសមត្ថភាព។
៤.មនុស្សដែលមានភាពស្មោះត្រង់ មិនមានចិត្តពិសពុល មានសេចក្តីស្រឡាញ់ស្មោះស្ម័គ្រ និងមិនមានកលល្បិចអាក្រក់។
៥.មនុស្សដែលដែលមានការព្យាយាម តស៊ូប្រឹងប្រែង ឧស្សាហ៍ និងម៉ឺងម៉ាត់ចំពោះការងារ។

