ជាបិសាច រឺទេវតាសព្វថ្ងៃហ្នឹង?

G

ជាបិសាច រឺទេវតាសព្វថ្ងៃហ្នឹង? អានសិន បានដឹង 😂
នៅក្នុងខ្លួនយើងម្នាក់ៗសុទ្ធតែមាន អត្តចរិត ២ផ្សេងគ្នាដែលប្រឆាំងគ្នារាល់ថ្ងៃ។ មួយជាទេវតា មួយជាបិសាច។ បិសាច ច្រើនកើតឡើងនាពេលដែលអ្នក ឧស្សាហ៍អស់សង្ឃឹម មជ្ឈដ្ឋាននៅជុំវិញធ្វើឱ្យស្រណុកពេក ជួបតែរឿងខកចិត្ត ឈឺជំងឺ ជួបបញ្ហាមិនចេះចប់ ខាតបង់សព្វគ្រប់។ល។ ចំណែកទេវតា គឺកើតឡើងនាពេលដែលអ្នកចាប់ផ្ដើមក្លាហានប្រឈមមុខនឹងរឿងទាំងអស់នោះ។ ពេលនេះអ្នកត្រូវចែកគ្នាឱ្យដាច់រវាងអត្តចរិតទាំង ២នេះ។ រួចហើយត្រូវចេះរៀនគ្រប់គ្រងខ្លួនឯងឱ្យបានច្រើនតាមតែអាចទៅរួច។ ពិតណាស់ យើងមិនអាចបំបាត់អត្តចរិតបិសាចចោលបានទេ ប៉ុន្តែអ្នកត្រូវតែយកអត្តចរិតទេវតាមកគ្រប់គ្រងវាឱ្យបានច្រើនជាង កុំបណ្ដោយឱ្យអត្តចរិតបិសាច ធ្វើអ្វីបានស្រេចតែចិត្ត!

Comments