សួនគំនិត !

G

សួនគំនិត !
១- នៅពេលអ្នកបានដឹងពីតំរូវការពិតនិងតំរូវការក្លែងក្លាយ នោះអ្នកលែងវង្វេងដោយសារសំភារៈក្នុងលោកនេះហើយ ។ តំរូវការពិតរបស់ជីវិតត្រឹមតែបច្ច័យបួនតែប៉ុណ្ណោះ អ្វីក្រៅពីនេះសុទ្ធតែជាតំរូវការក្លែងក្លាយទេ ។
២- វាគ្មានអ្វីកើតឡើងនៅអតីតកាលទៀតទេ តែអតីតកាលអាចជួយការពារអ្នកកុំឲ្យខុសនៅបច្ចុប្បន្នកាលបានតទៅទៀត ។
៣- ចិត្តដែលតានតឹងទៅបាន មកពីខ្លួននៅត្រង់នេះ តែចិត្តចង់ទៅត្រង់នោះ ចង់ឲ្យអ្វីៗមកលុះក្រោមអំណាចខ្លួន ចង់ឲ្យរឿងខាងក្រៅមកដូចចិត្តខ្លួន ។
៤- អាវុធដែលគ្រោះថ្នាក់បំផុតគឺពាក្យសម្តី បើអ្នកចេះប្រើវាបានល្អវាជួយការពារអ្នកផង ជួយបញ្ជៀសបញ្ហាបានផង ។
៥- ការឈឺចាប់បានត្រឹមតែចិញ្ចឹមការឈឺគ្នាវាឲ្យធំធាត់ឡើង មិនអាចចិញ្ចឹមភាពរីករាយបានទេ ។

Comments