១- បើទឹកលិចផ្ទះ សូមលិចត្រឹមតែផ្ទះ កុំលិចដល់ចិត្ត ! បើភ្លើងឆេះផ្ទះ សូមឆេះត្រឹមតែផ្ទះ កុំឆេះដល់ចិត្ត បើវិនាសទ្រព្យ សូមវិនាសត្រឹមតែទ្រព្យកុំវិនាសដល់ចិត្ត ព្រោះមានតែចិត្តមួយគត់ដែលនៅជាមួយយើងគ្រប់ពេលវេលា ។
២- បើគ្មានជំរើសល្អទេ រវាងជំរើសអាក្រក់ និងជំរើសដែលអាក្រក់បំផុត កុំជ្រើសវា ដើរចេញទៅដេកភាវនាធម៌វិញបានបុណ្យជាង ។
៣- កុំធ្វើអ្វីខុសឲ្យសោះ ! ការស្តារមុខមាត់ឡើងវិញ គឺដូចជាការផឹកថ្នាំពុល ដើម្បីរង់ចាំឲ្យអ្នកដទៃទៀតស្លាប់ ! ។
៤- កុំដើរតាមសង្គមរហូតដល់វាបង្វិលឲ្យអ្នកលែងស្គាល់ខ្លួនឯង ព្រោះបើសូម្បីតែខ្លួនឯងក៏មិនស្គាល់ទៅហើយ តើឲ្យអ្នកណាមកស្គាល់យើងបានទៅ? ។
៥- ចូរប្រើសប្បុរសធម៌ទៅ ! ព្រោះមនុស្សដែលអ្នកបានជួប សុទ្ធតែត្រូវការជំនួយទេ ! ។

