គ្មានការងារណាដែលធ្វើឲ្យមនុស្សថោកទាបទេ មានតែមនុស្សទេដែលធ្វើឲ្យការងារថោកទាប ! ក្នុងការរស់នៅ ការងារគឺជាឆ្នាំងបាយ ការងារគឺជាជីវិត ។ គេចែកការងារជាពីរផ្នែកគឺ ពលកម្មដោយកម្លាំងកាយ និង ពលកម្មដោយកម្លាំងបញ្ញា ដែលផ្នែកខ្លះទទួលបានប្រាក់កម្រៃទាបតែមានសុវត្ថិភាព ផ្នែកខ្លះទទួលបានប្រាក់កម្រៃខ្ពស់ តែមិនសូវមានសុវត្ថិភាព ។ ជោគជ័យគឺនៅលើការបានធ្វើការងារដែលខ្លួនពេញចិត្ត និងបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ទេ !

