ការចេះពេញចិត្ត ភាពពេញលេញនៃការយល់ដឹង ភាពច្បាស់លាស់អស់អាថ៌សេចក្តី ប្រហែលជាមានន័យថា ទាល់តែមានការសម្អាតចិត្តរបស់អ្នកទើបអាចមើលឃើញអត្ថន័យរបស់ពាក្យទាំងនេះច្បាស់ ។ អត្ថន័យរបស់វា គឺមាននៅក្នុងការអនុវត្តសមាធិ ដែលមានអានុភាពសឹងមិនគួរឲ្យជឿ ព្រោះរាល់ការអនុវត្តន៍គឺនាំឲ្យមានការយល់ដឹងអំពីអ្វីដែលខ្លួនឯងមាន នាំឲ្យមានការដឹងចិត្ត ដឹងអារម្មណ៍ ដឹងពីទំនាក់ទំនង ដឹងការផ្សារភ្ជាប់ ហើយដែលសំខាន់គឺនាំឲ្យខ្លួនឯងដឹងពីវិធីផ្លាស់ប្តូរ របៀបគិត ផ្លាស់ប្តូរទស្សនៈចំពោះពិភពលោក និងផ្លាស់ប្តូរវិធីទំនាក់ទំនងជាមួយមនុស្ស ។ នេះជាការបោះជំហានទៅមុខដ៏មានឥទ្ធិពលខ្លាំងក្លា ដែលអ្នកធ្វើសមាធិបានបង្កើតការពិតជាមួយខ្លួនឯង អ្វីដែលអស្ចារ្យបំផុតគឺការគ្រវាត់ចោលវាសនាជីវិតខ្លួនឯង ដោយការចាប់ផ្តើមធ្វើអំពើល្អចំពោះពិភពលោកដោយឥតលក្ខ័ណ្ឌ ជាមួយគំនិតវិជ្ជមានដែលជាពហុទិន្នន័យទទួលបានពីព្រះធម៌និងការបំផុសគំនិតខ្លួនឯងគេដើរយ៉ាងរឹងមាំលើមាគា៌ជីវិតដែលមិនធ្លាប់មានពីមុនមក ! ។

