១.មនុស្សយើងភាគច្រើនចូលចិត្តចង់ឱ្យអ្នកដទៃធ្វើអ្វីដល់ខ្លួនទាំងដែលអ្នកដទៃមិនពេញចិត្ត។ អ្នកមិនគួរព្យាយាមបង្ខំនរណាម្នាក់ធ្វើអ្វីដែលពួកគេមិនចង់ឡើយ ព្រោះពួកគេគ្មានឆន្ទៈពិតប្រាកដនោះទេ។
២.ក្នុងទំនាក់ទំនងស្នេហា ប្រសិនបើម្ខាងណាអស់ចិត្តហើយ មិនគួរបង្ខំគេឱ្យនៅទៀតទេ។ ឃាត់បានតែកាយ ប៉ុន្តែចិត្តគេបានចេញទៅបាត់ហើយ ទោះរស់នៅជាមួយគ្នាក៏គ្មានសុភមង្គលដែរ។
៣.អ្នកមិនគួរបង្ខំខ្លួនឯងឱ្យធ្វើអ្វីដែលខ្លួនមិនចង់នោះទេ។ កាលណាបើអ្នកមិនចង់ ឬមិនចូលចិត្ត ទោះអ្នកព្យាយាមបង្ខំខ្លួនឱ្យធ្វើក៏វាមិនសូវបានលទ្ធផលដែរ។

