ជីវិត !
១- ចងចិត្តឲ្យវាឋិតនៅក្នុងបច្ចុប្បន្នកាលជានិច្ច កុំឲ្យវាត្រាច់រង្គាត់ទៅក្រៅខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ។
២- កុំដាក់លក្ខ័ណ្ឌឲ្យជីវិតខ្លួនឯងតឹងតែងហួសហេតុពេក ត្រូវចេះបន្ធូរ ចេះបន្តឹង តាមកាលវេលាជាក់ស្តែង ។
៣- កុំព្យាយាមគិតដើម្បីពង្រីកបញ្ហា ឲ្យកាន់តែធំលើសភាពជាក់ស្តែងរបស់វា មានពេលទំនេរត្រូវស្តាប់ធម៌ កុំអង្គុយចាក់ស្មុគ្របំផ្លាញឋាមពលចិត្តខ្លួនឯង(ត្រឹមតែប្តីមិននៅផ្ទះសោះ ឯងគិតឃើញរហូតដល់គេបោះបង់ចោល ឲ្យកូនគ្មានអនាគត ថ្ងៃមុខគ្មានសង្ឃឹមពឹងអ្វីមិនបាន ទាំងប្តីគ្នាខំធ្វើការថែមម៉ោងហត់សឹងស្លាប់ ! គំនិតបែបនេះជាគំនិតថោក)
៤- រៀនប្រឈមមុខនឹងការភ័យខ្លាចរបស់ខ្លួនឯង កុំចេះតែដើរពឹងគេឲ្យជួយទាំងថ្ងៃទាំងយប់ ។
៥- ឈប់សន្មតលើគំនិតអ្នកដទៃៈ គ្រាន់តែសំលឹងប៉ះកន្ទុយភ្នែកគ្នា ក៏ចេះតែគិតថា គេមើលងាយខ្លួន គេវាយតំលៃខ្លួន ។
៦- រក្សាចិត្តឲ្យស្ងប់ប្រកបដោយឋាមពលនៃសេចក្តីស្រឡាញ់ និងការគោរពរាប់អាន ទើបខ្ពស់ជាងបញ្ហា មិនរង្គើងាយៗ ។ ជីវិតបើគិតមិនល្អទេ ការរស់នៅមិនមានក្តីសុខឡើយ ! ។

